ស្រុកឆែប ខេត្តព្រះវិហារ ទទួលបានផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) មួយខ្សែខ្សែ ប្រវែង ៦ ១០០ ម៉ែត្រ

ខេត្តព្រះវិហារ៖ ថ្ងៃទី ០១-០២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ (DBST) ចំនួន ០១ខ្សែ ប្រវែង ៦ពាន់ ១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវក្រាលក្រួសក្រហម មានទទឹងម្ខាងៗ ប្រវែង ១ម៉ែត្រ និងបំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន ១កន្លែង ដែលមានទីតាំងចេញពីផ្លូវជាតិលេខ ៩ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៥៤១ ភ្ជាប់ទៅឧទ្យានបណ្ឌិតសភាកម្ពុជាតេជោសែន ឬស្សីត្រឹប ស្ថិតនៅ ភូមិឬស្សីត្រឹប ស្រុកឆែប ខេត្តព្រះវិហារ អនុវត្តដោយ កងវិស្វិកម្មតេជោ ហ៊ុន សែន សៀមរាប ។ បន្ទាប់ពីបានពិនិត្យលើសោភ័ណ្ឌភាព និងលក្ខណៈបច្ចេកទេសរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចទទួលយកដោយ បញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner