រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ធ្វើតេស្តវិជ្ជមាន Covid-19

តេហេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian បាននិងកំពុងចត្តាឡីស័ក បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រូបលោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ដូចជាទីភ្នាក់ងារសារព័ត៌មាន Tasnim បានចេញផ្សាយថាលោក Amir Abdollahian បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃ ចន្ទ ម្សិលមិញនេះ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA ថា ស្ថានភាពសុខភាពរបស់លោក Hossein Amir Abdollahian គឺមានល្អប្រសើរទេ ហើយលោកក៏បាននិងកំពុងបំពេញការងារប្រចាំថ្ងៃរបស់លោកដូចសព្វដងក្នុងពេលធ្វើចត្តាឡីស័កផងដែរ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner