ក្រសួងកសិកម្ម៖ កម្ពុជានាំចេញផលិតផលដំឡូងមីជាង ២លានតោនក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១

ភ្នំពេញ៖ រយៈពេល១០ខែ ឆ្នាំ២០២១ កម្ពុជាបាននាំផលិតផលដំឡូងមីបានចំនួន ២លាន១០ម៉ឺន៦ពាន់៩៤៤,៨៦តោន ទៅកាន់បណ្តាប្រទេសមួយចំនួននៅអាស៊ី សហរដ្ឋអាមេរិក និងអឺរ៉ុប។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងនោះមានផលិតផលចំណិតដំឡូងមីក្រៀមមានចំនួន ១លាន៣៣ម៉ឺន៦ពាន់២៥៣,១២ តោន កើនឡើងចំនួន ១០,១០%។ ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨៧ម៉ឺន៥ពាន់៧០តោន វៀតណាមចំនួន ៤៤ម៉ឺន១ពាន់៥៣១,៥៦តោន និង ចិនចំនួន ១ម៉ឺន៩ពាន់៦៥១,៥៦តោន។ ចំណែកដំឡូងមីស្រស់មានចំនួន ៧៤ម៉ឺន៣ពាន់៧២០តោនកើនឡើងចំនួន ១៧,៥៤%ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៥២ម៉ឺន១ពាន់៧២០តោន និង ថៃចំនួន ២២ម៉ឺន២ពាន់តោន។ រីឯម៉្សៅដំឡូងមីមានចំនួន ២ម៉ឺន៦ពាន់៩៧១,៧៤តោនកើនឡើងចំនួន ២៤,២៥%ក្នុងនោះនាំចេញទៅចិនចំនួន ២ម៉ឺន៤ពាន់៣០៧,៦០តោន ថៃចំនួន ១ពាន់៣៧៥,៨០តោន អ៊ីតាលីចំនួន ៦៩៤,៣៤តោន ប៊ែលហ្ស៉ិកចំនួន ២៧២តោន សហរដ្ឋអាមេរិកចំនួន ១៧០តោន និងណេដឺឡែនចំនួន ១៥២តោន និង កាកសំណល់ដំឡូងមីមានចំនួន ៧ពាន់២៩៦តោន ថយចុះចំនួន -៣៥,០៨% នាំចេញទៅប្រទេសចិន។

បើតាមរបាយការណ៍ដដែលនេះ លទ្ធផលនៃការនាំចេញកសិផលរបស់កម្ពុជា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១ ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនឹងឈើកៅស៊ូទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេសសរុបចំនួន ៦លាន៣៦ម៉ឺន៤ពាន់ ៦០៧,២៤តោន កើនឡើងចំនួន ២លាន៩៧ម៉ឺន៦៩១,៦០តោន ស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣លាន៣៩ម៉ឺន៣ពាន់៩១៥,៦៤តោន ដោយទទួលបានប្រាក់ចំណូលចំនួន ៤ពាន់៧១លាន៥៧ម៉ឺន១ពាន់៩៨,៣៧ដុល្លារ៕ ប្រភព៖ កម្ពុជាថ្មី

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner