វគ្គបណ្តុះបណ្តាលស្តីពី “យេនឌ័រ , សុវត្ថិភាពបរិស្ថាន និងសង្គម, ការតាមដានត្រួតពិនិត្យនិងវាយតម្លៃ”

(តាកែវ)៖​ ព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តតាកែវ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ យេនឌ័រ , សុវត្ថិភាពបរិស្ថាន និងសង្គម, ការតាមដានត្រួតពិនិត្យនិងវាយតម្លៃ” ក្នុងក្របខណ្ឌ (គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅកាត់ថា(SAAMBAT) ។
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួម ចំនួន ២០នាក់ មកពីខេត្តកំពត កណ្តាល តាកែវ ស្វាយរៀង កំពង់ចាម និងកំពង់ធំ។ ក្នុងគោលបំណង ផ្តល់ចំណេះដឹងជាមូលដ្ឋាន ដល់ក្រុមការងារអនុវត្តគម្រោង ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត អំពីតម្រូវការចាំបាច់នានា ប្រតិបត្តិការ និងការបញ្ជ្រាបអភិក្រមផ្លាស់ប្តូរ យេនឌ័រ ឲ្យមានការយល់ដឹងដូចគ្នា លើផែនការសកម្មភាពយេនឌ័រ ព្រមទាំងតួនាទី ការទទួលខុសត្រូវ ក្នុងការអនុវត្តផែនការ បទដ្ឋានសុវត្ថិភាពបរិស្ថាន និងសង្គម ប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីអនុវត្តគម្រោង ដោយទទួលបានជោ-
គជ័យ៕ ដោយ/ វ៉េង លឹមហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner