ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអនុញ្ញាតឱ្យតំណាងសមាគមនិស្សិតខ្មែរ និងនិស្សិតទទួលអាហារូបករណ៍ លើមុខវិជ្ជាមេកានិចយន្តហោះ ចូលជួបសំដែងការគួរសម នឹងសុំការណែនាំ
(ភ្នំពេញ)៖ ព្រឹកថ្ងៃអង្គារ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអនុញ្ញាតឱ្យតំណាងសមាគមនិស្សិតខ្មែរ ប្រចាំប្រទេសរុស្ស៊ី និងនិស្សិត ចំនួន ០៤រូប ដែលទើបបានទទួលអាហារូបករណ៍ សិក្សារយៈពេល០៥ឆ្នាំ លើមុខវិជ្ជាមេកានិចយន្តហោះ (សំដៅលើតួ និងម៉ាស៊ីនយន្តហោះ) ចូលជួបសំដែងការគួរសម នឹងសុំ
ការណែនាំពីបទពិសោធន៏។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ និងធ្វើការណែនាំដល់និស្សិតទាំងអស់ ឲ្យខិតខំសិក្សា សង្វាតរៀនសូត្រ និងក្រេបជញ្ជក់នូវចំណេះវិជ្ជា ក្នុងវិស័យអាកាសចរស៊ីវិលនេះ ជាពិសេ
ស ចាប់ឲ្យបាន នូវបច្ចេកវិទ្យាថ្មីៗ ដែលទើបតែរកឃើញ ក៏ដូចជាការខិតខំរៀនភាសាអង់គ្លេស ដែលជាភាសាទី២ ឲ្យបានស្ទាត់ជំនាញ ដើម្បីអាចយកមកធ្វើការ និងប្រកបអាជីវកម្ម ក្រោយពីពេលបញ្ចប់ការសិក្សារួច។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមបានមានប្រសាសន៍ថា នៅពេលបញ្ចប់ការសិក្សាបរិញ្ញាបត្រ ផ្នែកមេកានិចយន្តហោះនេះ ដើម្បីធ្វើការជាមួយក្រុមហ៊ុនអាកាសចរ ឬជាមួយរដ្ឋបាន និស្សិតទាំងអស់ ត្រូវសិក្សាបន្ថែម យកType Rating។
ឧទាហរណ៍ ប្រសិនបើធ្វើការជាមួយក្រុមហ៊ុន ដែលប្រើប្រាស់យន្តហោះ Boeing ត្រូវរៀនយក Type Rating របស់ Boeing។ ដោយបច្ចុប្បន្ននេះ រដ្ឋយើងក៏ត្រូវការអ្នកជំនាញទាំងអស់នោះ មកធ្វើការឲ្យរដ្ឋផងដែរ ព្រមទាំងបង្កលក្ខណៈងាយស្រួល ពេលធ្វើការនៅក្រុមហ៊ុនអាកាសចរនានា តាមលទ្ធភាពដែលអាចធ្វើបាន៕ដោយ/ វ៉េង លឹមហួត



