មនុស្ស១៨០នាក់ បាត់បង់ជីវិតទាំងអស់ ក្រោយហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងរបស់អ៊ុយក្រែននៅប្រទេសអ៊ីរ៉ង់

អ៊ីរ៉ង់៖ មនុស្សសរុប១៨០នាក់បានបាត់បង់ជីវិតទាំងអស់ បន្ទាប់ពីយន្តហោះប្រទេសអ៊ុយក្រែនមួយគ្រឿងបានធ្លាក់ភ្លាមៗ ក្រោយពេលចេញដំណើរបានបន្តិច ពីចំណតអាកាសយានដ្ឋាន Imam Khomeini ស្ថិតក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃទី០៨ ខែមករា នេះបើតាមការចេញផ្សាយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ។

យន្តហោះប្រភេទ Boeing 737 ដែលផ្ទុកមនុស្សទាំង១៨០នាក់ដែលមានទាំងអ្នកដំណើរ និងបុគ្គលិកលើយន្តហោះនោះ គឺជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរអ៊ុយក្រែន ហើយមូលហេតុការធ្លាក់គឺបណ្តាមកពីបញ្ហាបច្ចេកទេស នេះបើតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ISNA ។ យ៉ាងណាមិញ ព័ត៌មានលម្អិតនៃហេតុការណ៍ធ្លាក់យន្តហោះនេះ មិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner