នៅស្នាក់ការបក្សស្រុកពួកបានប្រារព្ធធ្វើមីទ្ទិញដើម្បីអបអរសាទទិវារំលឹកខួបអនុស្សាវរីយ៍ ៤១ឆ្នាំ ថ្ងៃជ័យជន្នះ៧មករា ១៩៧៩-២០២០

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ឯកឧត្ត ឈឹម ម៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពួក បានថ្លែងទៅកាន់និវត្តជន និងសមាជិកសមាជិការនៅក្នុងស្នាក់ការបក្សស្រុកពួកខេត្តសៀមរាប ដោយបង្ហាញថា ៖  ប្រទេសជាតិកាន់តែមានការអភិវឌ្ឍ ចំពោះនិវត្តជន កាន់តែមិនអាចមើលរំលងបាន ទាំងនេះ គឺជាទម្លាប់ដ៏ល្អ ដែលមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ត្រូវបានអនុវត្តន៍ឲ្យក្លាយជាប្រពៃណីសង្គមមួយដ៏ផូរផង់ ដើម្បីបានសម្តែងនូវភាពកតញ្ញូចំពោះជនដែលមានគុណបំណាច់ចំពោះមាតុភូមិ ។

ការប្រារព្ធមីទ្ទិញនេះ គឺបានធ្វើឡើងនាសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដែលជាទិវារំលឹកខួបអនុស្សាវរីយ៍ ៤១ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា ( ១៩៧៩-២០២០ ) នៅស្នាក់ការបក្សស្រុកពួកខេត្តសៀមរាប។
មានប្រសាសន៍នៅក្នុងឧកាសនោះ ឯកឧត្ត ឈឹម ម៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពួកខេត្តសៀមរាប បាននាំមកនូវសេចក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្ញើជូននិវត្តជន និងសមាជិកសមាជិការបក្សទាំងអស់ ជាមួយនឹងទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន ចំពោះគំរូវីរភាពនៃរៀមច្បង ដែលបានតស៊ូ លះបង់ពេលវេលា ឆ្លងកាត់ការលំបាក រួមចំណែកកសាងប្រទេសជាតិ ដោយចាប់ផ្តើមពីបាតដៃទទេ រហូតទទួលបាននូវពន្លឺនៃការអភិវឌ្ឍ ។

ទាំងនេះហើយដែលជាអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ដែលនិវត្តជនបានបន្សល់ទុកនៅជាប់នឹងសមិទ្ធផលការងារ ដោយឆ្លងកាត់របត់នយោបាយនៃប្រទេសជាតិ ( ដៃម្ខាងការពារ ដៃម្ខាង ស្តារ-កសាងជាតិ ) ដើម្បីនាំនាវាកម្ពុជា ឆ្ពោះទៅរកមោទនភាព និងកិត្តិយសលើឆាកអន្តរជាតិ ។

ឯកឧត្ត ឈឹម ម៉ា បានមានប្រសាសន៍ទៀតថា៖ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍ ចំពោះនិវត្តជនកាន់តែមិនអាចបំភ្លេចបាន ព្រោះថាសមិទ្ធផលការងាររបស់និវត្តជន គឺជាស្ពានចម្លងមួយដែលជម្រុញឲ្យមាតុភូមិកម្ពុជាបានចាកចេញសម័យអន្ធកាល ឆ្លងចូលគន្លងនៃការរីកចម្រើនមួយ ដែលភោគផលទាំងនោះ គឺជាវឌ្ឍនភាពនាសម័យកាលបច្ចុប្បន្ននេះ ហើយក៏កំពុងបន្តដំណើរទៅកាន់អនាគត ។

វាពិតជាមិនអាចធ្វើអត្ថាធិបាយរៀបរាប់អស់សេចក្តីនោះទេ អំពីគុណបំណាច់នៃនិវត្តជន ក៏ប៉ុន្តែអ្វីជាការឆ្លើយតបចំពោះការដឹងគុណនោះ  គឺគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែគិតគូរ អំពីសុខទុក្ខ  ជីវភាពរស់នៅ និងគឺការផ្តល់តម្លៃកិត្តយស ដែលត្រូវបានតម្កល់ទុកថា និវត្តជន គឺជាប្រភពដើមនៃឆន្ទៈកសាងជាតិ ។

ប្រវត្តិការងាររបស់និវត្តជន ដែលទាក់ទងទៅនឹងដំណើរពិតនៃការកសាងប្រទេសជាតិ កូនចៅជំនាន់ក្រោយពិតជាអាចស្រាវជ្រាវបាន ចេញពីទំព័របេះដូងនិវត្តជន ។ វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការអប់រំ និងពន្យល់មនុស្សជំនាន់ក្រោយ ឲ្យចៀសផុតពីការចាញ់ឧបាយកលសង្គ្រាមចិត្តសាស្រ្តនៃបដិវត្តពណ៌ ។ សច្ចភាពប្រវត្តិសាស្រ្ត មិនអាចទទួលយកបានទេ ចំពោះជនអគតិ បំភ្លៃប្រវត្តិសាស្រ្ត អកតញ្ញូ ចំពោះថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ នោះ ៕ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner