អគារកម្ពស់ ២១ជាន់មួយក្នុងចំណោមអគារខ្ពស់ចំនួន៣ បានបាក់រលំ កំឡុងពេលកំពុងសាងសង់នៅប្រទេសនីហ្សេរីយ៉ា
អត្ថបទដោយ៖
AMS OneMinute
អគារកម្ពស់ ២១ជាន់មួយក្នុងចំណោមអគារខ្ពស់ចំនួន៣ បានបាក់រលំ កំឡុងពេលកំពុងសាងសង់នៅប្រទេសនីហ្សេរីយ៉ា។ អគារនេះត្រូវបានសាងសង់អស់រយៈពេល ២ឆ្នាំមកហើយ
មកទល់ពេលនេះ ចំនួនអ្នកស្លាប់កើនដល់ ១០នាក់ ខណៈមនុស្សជាង ១០០នាក់ទៀតកំពុងជាប់ក្នុងគំនរបាក់បែក។
ឧបទ្ទវហេតុបាក់អគារបែបនេះ កើតមានឡើងជាញឹកញាប់នៅទីក្រុង Lagos ព្រោះតែការអនុវត្តច្បាប់គ្រប់គ្រងការសាងសង់នៅមានកម្រិត។
ក្នុងចន្លោះឆ្នាំ២០០៥ និង២០២០ អគារចំនួន ១៥២ បានដួលរលំនៅក្នុងទីក្រុង Lagos។
📸 BBC




