ហ្វីលីពីនប្រាប់ពលរដ្ឋខ្លួនចេញពីអ៊ីរ៉ាក់បន្ទាន់ ក្រោយអ៊ីរ៉ង់វាយប្រហារទ័ពអាម៉េរិក
អត្ថបទដោយ៖
Kien Sereyvuth
រដ្ឋាភិបាលហ្វីលីពីនបានបញ្ជាឲ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសអ៊ីរ៉ាក់ នេះបើតាមក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃពុធទី៨ មករា ២០២០នេះ ពោលគឺបន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារកងកម្លាំងយោធាអាម៉េរិកនៅអ៊ីរ៉ាក់ ជាការសងសឹកនឹងអាម៉េរិកសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ កាលពីសប្តាហ៍មុន។

អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន Eduardo Menez បានឲ្យដឹងថា «កម្រិតឲ្យប្រុងប្រយ័ត្ននៅទូទាំងប្រទេសអ៊ីរ៉ាក់គឺកើនដល់កម្រិត៤ហើយ ទើបនាំឲ្យមានការអំពាវនាវជម្លៀសពលរដ្ឋហ្វីលីពីនចេញពីអ៊ីរ៉ាក់»
អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទីករាប់សិបគ្រឿងពីព្រំដែនអ៊ីរ៉ង់ ទៅមូលដ្ឋានទ័ព យ៉ាងតិច២កន្លែងនៅអ៊ីរ៉ាក់ ជាមូលដ្ឋានយោធាសម្ពន្ធមិត្ត ដឹកនាំដោយអាម៉េរិក នៅវេលាម៉ោងប្រមាណ១៖៣០នាទី នេះបើតាមយោធាអាម៉េរិក៕ធ.ដ


