ឯកឧត្តម ចម ប្រសិទ្ធ ផ្តល់អនុសាសន៏ណែនាំ ដល់សិស្ស និស្សិត ក្រុមការងារបង្កើតដ្រូន (Drone) និងក្រុមការងារបង្កើតcubesat

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ធមន្រី្ត រដ្ធមន្រី្តក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក-វិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យក្រុមការងារបង្កើតដ្រូន (Drone) និងក្រុមការងារបង្កើត Cubesat នៅទីស្តីការក្រសួង និងមានការផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញផងដែរ។
តាមរយៈ ពិធីជួបសំណេះសំណាលនេះ តំណាងក្រុមការងារនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានជំរាបជូនលំអិតពីការងារ ក្នុងការបង្កើត Drone ដោយបានលើកយកពីលទ្ធភាព នៃការប្រើប្រាស់ដ្រូន ក្នុងការថតរូប ថតវីដេអូ វិស័យកសិកម្ម យោធា ដឹកជញ្ជូន និងការងារពន្លត់អគ្គិភ័យជាដើម។

ក្រៅពីនេះ តំណាងនិស្សិត ក៏បានជំរាបជូនពីគោលបំណង គឺក្នុងន័យចង់បង្ហាញពីសមត្ថភាពដែលខ្លួនមាន ហើយអាចធ្វើបានដោយក្រុមនិស្សិតកម្ពុជា ក្នុងន័យចង់ជួយលើកស្ទួយ វិស័យបច្ចេកវិទ្យានៅកម្ពុជា។ ប្រព័ន្ធដ្រូននេះ ដំណើរការដោយប្រើឋាមពលអគ្គិសនី និងការបង្កើតដ្រូនគំរូ សម្រាប់ឈានដល់ដំឡើងប្រើប្រាស់ ក្នុងវិស័យផ្សេងៗ ព្រមទាំងបានបពា្ជក់ពីតម្លៃ នៃការដំឡើង Droneនីមួយៗ ផងដែរ។

ទន្ទឹមនិងនេះ តំណាងក្រុមសិស្សានុសិស្ស E2STEM ( អ៊ីធូ ស្ទេម)ក៏បានធ្វើបទឧទ្ទេសនាម និងបង្ហាញពីវីដេអូខ្លីៗ អំពីការបង្កើត Cubesat ជូនដល់ថ្នាក់ដឹកនាំក្រសួងផងដែរ។ ឯកឧត្តមទេសរដ្ធមន្រ្តី ចម ប្រសិទ្ធ បានផ្តល់អនុសាសន៏ណែនាំ ដោយបានគូសបពា្ជក់ថា ក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង សូមកោតសរសើរដល់ក្រុមតំណាងការងារ សិស្ស និស្សិត ដែលបានខិតខំសិក្សាស្រាវជ្រាវ សិក្សារៀនសូត្រ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្កើត Drone និងការបង្កើត Cubesatនេះឡើង ដើម្បីជាគុណប្រយោជន៍ ចំពោះប្រទេសជាតិយើង ទៅថ្ងៃខាងមុខ។

ឯកឧត្តមក៏បានលើកទឹកចិត្តឲ្យក្រុម សិស្ស-និស្សិតទាំង២ក្រុម បន្តការងារដ៏ប្រពៃនេះបន្តទៀត ជាពិសេស ខិតខំសិក្សាស្រាវជ្រាវ រកប្រភពសំខាន់ៗ ដែលមានច្រើននៅតាមប្រព័ន្ធInternet ក្នុងការអភិវឌ្ឍខ្លួន បានមួយកំរិតបន្ថែមទៀត។ ជាមួយនិងការលើកទឹកចិត្តនេះ ឯកឧត្តមកិត្តិសេដ្ធាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ធមន្រី្ត រដ្ធមន្រី្តក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ក៏បានផ្តល់ជាថវិកា ដល់តំណាងក្រុមការងារ សិស្ស-និស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងតំណាងក្រុមសិស្សានុសិស្ស E2STEM ដោយក្រុមនិមួយៗ ទទួលបានថវិកា មួយពាន់ដុល្លារអាមេរិកផងដែរ ៕ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner