គិតត្រឹមព្រឹកថ្ងៃទី០៣ ខែវិច្ឆិកានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៣.២លាននាក់ ស្លាប់ជាង ២៧.៩ម៉ឺននាក់
កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,២៥៦,២០៨នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៩,៥៥៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១៖
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤៥,៣៧៣នាក់ (ស្លាប់ ១៤៣,៤៥៧នាក់)
- ហ្វីលីពីន ឆ្លងចំនួន ២,៧៩២,៦៥៦នាក់ (ស្លាប់ ៤៣,៤០៤នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤៨១,៣៣៩នាក់ (ស្លាប់ ២៩,០៤៥នាក់)
- ថៃ ឆ្លងចំនួន ១,៩២៧,៧៦៣នាក់ (ស្លាប់ ១៩,៣៣៨នាក់)
- វៀតណាម ឆ្លងចំនួន ៩៣២,៣៥៧នាក់ (ស្លាប់ ២២,២០៥នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ៥០២,០២៤នាក់ (ស្លាប់ ១៨,៧២៨នាក់)
- សិង្ហបុរី ឆ្លងចំនួន ២០០,៨៤៤នាក់ (ស្លាប់ ៤២១នាក់)
- កម្ពុជា ឆ្លងចំនួន ១១៨,៧០២នាក់ (ស្លាប់ ២,៨០០នាក់)
- ទ្បាវ ឆ្លងចំនួន ៤១,៨២៩នាក់ (ស្លាប់ ៧០នាក់)
- ព្រុយណេ ឆ្លងចំនួន ១៣,៣២១នាក់ (ស្លាប់ ៨៩នាក់) ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕