ក្រុមតាលីបង់ហាមឃាត់ការប្រើប្រាស់រូបិយប័ណ្ណអន្តរជាតិនៅប្រទេសអាហ្វហ្គានីស្ថាន

កាប៊ុល៖ ក្រុមតាលីបង់ប្រកាសពីការហាមដាច់ខាត ក្នុងការប្រើប្រាស់រូបិយប័ណ្ណអន្តរជាតិនៅប្រទេសអាហ្វហ្គានីស្ថាន ដែលប្រការនេះកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចដែលអាចរុញច្រានដល់ការដួលរលំ បន្ទាប់ពីជំនួយអន្តរជាតិដកចេញ។

តាលីបង់បាននិយាយក្នុងសេចក្តីប្រកាសដែលអ្នកសារព័ត៌មានទទួលបានពីអ្នកនាំពាក្យថា ស្ថានភាពសេដ្ឋកិច្ច និងផលប្រយោជន៍ជាតិក្នុងប្រទេស តម្រូវអោយប្រជាជនអាហ្វហ្គានីស្ថានទាំងអស់ ប្រើប្រាស់រូបិយប័ណ្ណអាហ្វហ្គានីស្ថាននៅក្នុងការដោះដូរប្រចាំថ្ងៃរបស់ពួកគេ។ រដ្ឋាភិបាលតាលីបង់កំពុងជំរុញអោយមានការបញ្ចេញប្រាក់បំរ៉ុងនៅធនាគារកណ្តាលរាប់ពាន់លានដុល្លារអាមេរិក ស្របពេលប្រទេសកំពុងរងគ្រោះរាំងស្ងួត វិបត្តិសាច់ប្រាក់ ភាពអត់ឃ្លានដ៏អាក្រក់ និងវិបត្តិអន្តោប្រវេសន៍ថ្មី។

គួរបញ្ជាក់ផងដែរថា អាហ្វហ្គានីស្ថានបានរក្សាទុកប្រាក់រាប់ពាន់លានដុល្លារអាមេរិកនៅក្រៅប្រទេស ដូចជាធនាគារកណ្តាលអាមេរិក និងនៅអឺរ៉ុប ប៉ុន្តែប្រាក់ទាំងនោះត្រូវបានបង្កកចាប់តាំងពីក្រុមតាលីបង់បណ្តេញរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិចកាលពីខែសីហាកន្លងទៅនេះ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner