នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បើយោងតាមរបាយការណ៍របស់លោកវរសនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ កម្លាំងនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ដោយពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ។

លើកទី១ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២៣ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវ៥៩៨  ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានជនសង្ស័យ១នាក់ ឈ្មោះ រី រ័ត្នសុផាន់ណា ភេទប្រុស អាយុ២៥ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (ពិនិត្យទឹកនោម) ដកហូត ម៉ូតូ០១គ្រឿង ម៉ាកធូដេរសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1F-0330 និងទូរស័ព្ទដៃ០១គ្រឿង ។

លើកទី២ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០២ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវ៩២  ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  មានជនសង្ស័យ១នាក់ ឈ្មោះ តេង សារុណ ភេទប្រុស អាយុ៣៣ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទព់ជួល ភូមិស្ពានស្ពានខ្ពស់ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (ពិនិត្យទឹកនោម) ដកហូត ម៉ូតូ០១គ្រឿង ម៉ាកធូដេរ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CT-8300 និងទូរស័ព្ទដៃ០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងខាងលើត្រូវបានបញ្ចូនមកកាន់អធិការនគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner