ជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន ត្រូវនគរបាលប៉ុស្ដិ៍គោកឃ្លាង ឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីរក្សាទុកដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង  ភូមិដីថ្មី  សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
 

ក្នុងរបាយការណ៍របស់លោកអធិការបានឲ្យដឹងថា ជនសង្ស័យ០៤នាក់រួមមាន ៖១-ឈ្មោះ ធី ថៃ ភេទប្រុស អាយុ២៧ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ , ២-ឈ្មោះ ឌិន ប៊ុនធីង ភេទប្រុស អាយុ១៨ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ , ៣-ឈ្មោះ ផន សីហាក់ ភេទប្រុស អាយុ២១ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២២៥ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ , ៤-ឈ្មោះ ពៅ វីរៈ ភេទប្រុស អាយុ២៧ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ផ្ទះលេខ២ ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។ ដកហូត ក្រាមសថ្លា០១កូនថង់តូច ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner