ផ្កាយរណប Starlink ចំនួន៦០គ្រឿងថែមទៀតត្រូវបានក្រុមហ៊ុន SpaceX បាញ់បង្ហោះឡើងទៅកាន់ទីអវកាស

សហរដ្ឋអាម៉េរិក៖ ផ្កាយរណប Starlink ចំនួន៦០គ្រឿងបន្ថែមទៀតត្រូវបានក្រុមហ៊ុន SpaceX បាញ់បង្ហោះឡើងទៅកាន់ទីអវកាស ក្រោមគម្រោងបង្កើតបណ្តាញផ្កាយរណបសរុបរាប់ម៉ឺនគ្រឿង ដើម្បីផ្គត់ផ្គង់សេវាអ៊ីនធើណេតដល់អ្នកប្រើប្រាស់នៅលើពិភពលោក ។

ក្រុមផ្កាយរណបខាងលើត្រូវបាននាំយកឡើងទៅទីអវកាស តាមរយៈការប្រើប្រាស់រ៉ុក្កែត Falcon 9 ដែលត្រូវបានបាញ់ចេញពីរដ្ឋ ផ្លូរីដា ។ បើតាមការគ្រោងទុកនោះ ផ្កាយរណបទាំងនេះនឹងត្រូវចាប់ផ្តើមដាក់ពង្រាយនៅរយៈកម្ពស់២៩០គីឡូម៉ែត្រ ហើយក្រោយមក ពួកវានឹងត្រូវផ្លាស់ទីឡើងឲ្យដល់គន្លងគោលចរកម្ពស់៥៥០គីឡូម៉ែត្រពីផ្ទៃផែនដី ។

សូមជម្រាបផងដែរថា ក្រុមហ៊ុនអវកាសឯកជន SpaceX របស់អាម៉េរិករំពឹងថា នឹងនាំយកផ្កាយរណបប្រមាណ១ម៉ឺន២ពាន់គ្រឿងឡើង ទៅដល់ទីអវកាសនៅត្រឹមឆ្នាំ២០២៤ ហើយបន្ទាប់ពីនោះ SpaceX ក៏មានគម្រោងបញ្ជូន៣ម៉ឺនគ្រឿងបន្ថែមទៀត ដើម្បីធ្វើឲ្យចំនួនផ្កាយរណបសរុបឡើងដល់៤ម៉ឺន២ពាន់គ្រឿង ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner