ចំនួនអ្នកស្លាប់កើនជិត៦០នាក់ និងច្រើនជាង២០០នាក់របួស ដោយសារហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យសពមេទ័ពកំពូលអ៊ីរ៉ង់

អ៊ីរ៉ង់៖ សារព័ត៌មានចិន CGTN បានរាយការណ៍ថា ចំនួនអ្នកស្លាប់បានបន្តកើនឡើងដល់៥៦នាក់ និង២១០នាក់ទៀតរងរបួស ក្នុងហេតុការណ៍រត់ជាន់លើគ្នានៅ ក្នុងពិធីបុណ្យសពមេទ័ពកំពូលនៃកងកម្លាំងការពារជាតិអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ។

ពិធីបុណ្យសពមេទ័ពអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ក្នុងរដ្ឋធានីតេហេរ៉ង់ ត្រូវបានចូលរួមដោយប្រជាជនអ៊ីរ៉ង់យ៉ាងច្រើនកកុញ ជាហេតុធ្វើឲ្យពិធីទាំងមូល ពិបាកក្នុងការរក្សារបៀបរៀបរយ ។

ដោយសារតែបញ្ហានេះហើយ ទើបឈានទៅដល់ការកើតមានហេតុការណ៍រត់ជាន់លើគ្នា នៅពេលមឈូសលោកមេទ័ពអ៊ីរ៉ង់ត្រូវដង្ហែទៅរកកន្លែងបញ្ចុះ ។
ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ ពិធីបញ្ចុះសពលោក សូឡៃមេនី ត្រូវបានពន្យារពេលសិន ហើយការកំណត់ថ្មីនឹងត្រូវប្រកាសនាពេលក្រោយទៀត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner