ទឹកលិចផ្ទះទើប និងស្រកទៅវិញមិនទាន់បានប៉ុន្មានថ្ងៃផង ត្រូវបានអគ្គិភ័យលេបត្របាក់ផ្ទះហ្មត់អស់ ម្ចាស់ផ្ទះយំបោកខ្លួន

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួួយបានឆេះផ្ទះមួយខ្នងឈើលើថ្មក្រោម បន្ទាប់ពីទឹកលិចទើបតែនិងស្រកបាន៤ថ្ងៃ ត្រូវបានអគ្គិភ័យឆាបឆេះសល់តែគ្រោងឆ្អឹង ខណ:ម្ចាស់ផ្ទះមិននៅ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលម៉ោង១១ និង៣០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះខាងលើមានឈ្មោះ យ៉ង់ ពៅ ភេទស្រី អាយុ ៦៨ឆ្នាំ ត្រូវជាម្តាយ មុខរបរ មើលថែក្មេង ស្នាក់នៅចំនុចកើតហេតុខាងលើ និងកូនស្រី ឈ្មោះ ហ៊ួ ចាន់ធី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅជាមួយម្តាយ នៅចំនុចកើតហេតុខាងលើ។

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីវ័យចំណាស់ ដែលត្រូវជាម្តាយ បានចេញទៅមើលថែក្មេងឲ្យគេ ចំណែកកូនស្រី បានចេញទៅធ្វើការនៅឯរោងចក្រកាត់ដេរ ហើយក៏បានចាក់ទ្វារផ្ទះទុកចោល សង្ស័យតែឆ្លងចរន្តខ្សែរភ្លើងនៅខាងក្នុងផ្ទះ ទើបបណ្តាលឲ្យផ្ទុះចេញជាអណ្តាតភ្លើង បង្កឲ្យឆាបឆេះជាន់ខាងលើយ៉ាងសន្ធោសន្ធៅ រួចភ្លាមៗនោះដែរ អ្នកភូមិបាននាំគ្នាយកទឹកនិងទុយោជួយជះនិងបាញ់ទឹកទប់ស្កាត់ តែដោយសារស្ថានភាពភ្លើងឆេះខ្លាំងពេកមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបសមត្ថកិច្ចខណ្ឌដង្កោ ស្នើរសុំរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដែលប្រចាំការនៅសាលាខណ្ឌដង្កោ ចំនួន២គ្រឿង ចេញទៅជួយអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះកុំឲ្យមានការរាលដាលជាបន្តទៀត ហើយអគ្គិភ័យខាងលើនេះ បានរលត់ជាស្ថាពរទៅវិញទាំងស្រុងនៅវេលាម៉ោង១២ និង១៥នាទីរសៀលថ្ងៃដដែល។

សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងហេតុការណ៏គ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមាននណាម្នាក់រងរបួសនោះទេ។ សម្រាប់សម្ភារ:ដែលខូចខាតរួមមាន ផ្ទះថ្មឈើលើប្រក់ស័ង្កសីអស់មួយខ្នងទាំងស្រុង និងទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះមួយចំនួនប៉ុណ្ណោះ៕ ដោយ៖ ឆៃ ហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner