អភិបាលខេត្តបន្ទាយមានជ័យស្នើឱ្យមន្ត្រិការិយាល័យច្រកចេញចូលតែមួយ ផ្សព្វផ្សាយនិងធ្វើបញ្ជរបិតប្រកាសនូវតម្លៃសេវាជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន

បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុ រាត្រី ស្នើឱ្យស្រុកម៉ាឡៃ និង ស្រុកអូរជ្រៅ ដែលទើបបានទទួលអាគារការិយាល័យច្រកចេញចូលតែមួយ បន្តផ្សព្វផ្សាយ និងធ្វើបញ្ជរបិតប្រកាសនូវតម្លៃសេវាជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីយល់ពីតម្លៃសេវាសាធារណៈផ្សេងៗ ងាយស្រួលដល់ការស្នើសុំ កាត់បន្ថយពេលវេលា និងការចំនាយថវិកា បង្កើនភាពជឿជាក់ជូនពួកគាត់ ។

ឯកឧត្ដម អ៊ុ រាត្រី ថ្លែងដូច្នេះកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈអគារការិយាល័យច្រកចេញចូលតែមួយ ចំនួន ២បន្ថែមទៀតនៅរដ្ឋបាលស្រុកម៉ាឡៃ និងរដ្ឋបាលស្រុកអូរជ្រៅ ត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយការសាងសង់រួចរាល់ដើម្បីបម្រើសេវាសាធារណៈផ្សេងៗជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នៅក្នុងក្រុង ស្រុក ៩ទូទាំងខេត្តបន្ទាយមានជ័យ នៅសល់តែពីស្រុកប៉ុណ្ណោះមិនទាន់ដំណេីរការិយាល័យច្រកចេញចូលតែមួយ ។ ដោយឡែកអាគារច្រកចេញចូលនៅស្រុកស្វាយចេក ក៏បានសាងសង់រួចរាល់គ្រោងនឹងដាក់ឱ្យប្រេីប្រាស់ផ្លូវការនៅសប្តាហ៍ក្រោយ ចំពោះភ្នំស្រុក កំពុងសាងសង់មិនទាន់រួចរាល់នោះទេ។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្ត្រីត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសេីរ ត្រូវមានអាប្បកិរិយាសុភាពរាបសារួសរាយរាក់ទាក់ជាមួយពលរដ្ឋ ពេលមកសុំការផ្តល់សេវា ដោយមិនត្រូវប្រើពាក្យពេជន៍មិនសមរម្យទៅលើពួកគាត់ដែលជាពលរដ្ឋឡើយ៕ដោយ ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner