មីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤១ ទិវាជ័យជម្នះ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២០) និងពិធីសំណេះសំណាលជាមួយសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន ៣២១៥នាក់ ក្នុងស្រុកមេមត់ ស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងក្រុងសួងខេត្តត្បូងឃ្មុំ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា សមាជិកអចិន្ដ្រៃយ៍នៃគណះកម្មាធិការកណ្តាលនិងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានអញ្ជើញចូលរួមមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤១  ទិវាជ័យជម្នះ៧មករា  (០៧.០១.១៩៧៩-០៧.០១.២០២០)  និងសំណេះសំណាលជាមួយសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា  ចំនួន  ៣២១៥នាក់  មកពីស្រុកមេមត់  ស្រុកក្រូចឆ្មារ  ស្រុកត្បូងឃ្មុំ  និងក្រុងសួង។
   ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថាការជួបសំណេះសំណាលជាមួយសមាជិកថ្មីទាំង៣២១៥នាក់របស់គណបក្សប្រជាជនកម្ពុជានាពេលនេះគឺរៀបចំបានយ៉ាងត្រឹមត្រូវដោយខាងសាខាគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ សាខាបក្សតាមបណ្តាឃុំសង្កាត់ បានសហការគ្នាយ៉ាងល្អជាមួយក្រុមការងារនៅតាមឃុំសង្កាត់រៀបចំបញ្ចូលសមាជិកសមាជិកថ្មីទាំងអស់នេះជាសមាជិករបស់គណបក្សប្រជាជនកម្ពុជារួចរាល់ហើយនៅតាមបណ្តាមូលដ្ឋានដែលនេះចាត់ទុកថាជាការសំរិតសំរាំងស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាហើយសមាជិកទាំងអស់ត្រូវអនុវត្តតាមលក្ខន្តិកះរបស់គណបក្ស។ការជួបជុំគ្នានាពេលនេះក៏ស្របទៅនឹងខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាជ័យជំនះ៧មករាផងដែរ។អ្វីដែលសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជាត្រូវក្តាប់ជាប់នោះគឺការចូលជាសមាជិកគណបក្សនេះគឺជាមោទនភាពដ៏ឧដុង្គឧត្តមដែលខ្លួនមានលទ្ធភាពគ្រប់បែបយ៉ាងនៅក្នុងការជួយរែកពុននូវបណ្តាភារកិច្ចតូចធំទាំងឡាយណាដែលសង្គមជាតិត្រូវការ។ការចូលរួមចំណែករែកពុននូវបណ្តាភារកិច្ចនេះគឺជាសេចក្តីថ្លៃថ្នូរដ៏ធំធេងរបស់សមាជិកបក្សម្នាក់ៗដែលមានសមត្ថភាពនិងលទ្ធភាព ហើយការចូលរួមបំពេញភារកិច្ចទាំងអស់នេះគឺស្របតាមឆន្ទះដ៏មុតស្រួចរបស់គណបក្សប្រជាជនកម្ពុជា។ម្យ៉ាងទៀតមានន័យថាសមាជិកបក្សត្រូវតែបានធ្វើនូវសកម្មភាពគ្រប់បែបយ៉ាងដើម្បីតបស្នងសងគុណដល់យុទ្ធជនយុទ្ធនារីនិងរៀមច្បងដែលបានលះបង់នូវអាយុជីវិតសេចក្តីសុខផ្ទាល់ខ្លួនដើម្បីទទួលបាននូវជ័យជំនះនិងសន្តិភាព ភាពរីកចំរើនអោយយើងមកដល់សព្វថ្ងៃនេះបានបន្តនូវស្នាដៃដែលយុទ្ធជនយុទ្ធនារីបានបន្សល់ទុក។ ឯ.ឧបានលើកឡើងថាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយះពេល៤១ឆ្នាំមកនេះគឺមានការចូលរួមចំណែកកសាងពីប្រជាពលរដ្ឋ និងសមាជិកសមាជិកាគណបក្ស ដូចអ្វីៗដែលយើងបានឃើញបច្ចុប្បន្ននេះហើយសមាជិកថ្មីទាំង៣២១៥នាក់នាពេលនេះត្រូវថែរក្សាអោយបានគង់វង្សនិងបន្តពូនជ្រុំអោយមានការរីកចំរើននូវសមិទ្ធិផលទាំងឡាយជារៀងរហូតដើម្បីគ្រួសារ សហគមន៍និងសង្គមជាតិក៏ដូចជាកូនចៅជំនាន់ក្រោយទៀត។ការថែរក្សានូវស្នាដៃនេះគឺចាត់ទុកថាជាឥរិយាបថសីលធម៌ដ៏ថ្លៃថ្នូរក្នុងការបន្តនូវនិរន្តរភាពនិងជាការតបស្នងសងគុណដល់គណបក្សប្រជាជនកម្ពុជាដែលមានគុណតំលៃខុសពីបណ្តាគណបក្សដទៃដោយសារគុណតំលៃនេះហើយបានធ្វើអោយគណបក្សប្រជាជនកម្ពុជាមានការវិវត្តរីកចំរើនឥតឈប់ឈរហើយក្លាយទៅជាស្នូលនៅក្នុងការការពារសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍជាតិមាតុភូមិក៏ដូចជាការលើកកំពស់កិត្យានុភាពជាតិផងដែរ។សមាជិករបស់គណបក្សប្រជាជនកម្ពុជាគឺត្រូវខិតខំរៀនសូត្រអប់រំខ្លួនអោយក្លាយជាជនគំរូនៅគ្រប់សកម្មភាពទាំងអស់ក្នុងសង្គមជាតិ ក្នុងសហគមន៍ដើម្បីអោយសមាជិកទាំងអស់ក្លាយជាបង្គោលបង្អែកសំរាប់ធ្វើអោយបណ្តាយុវជនដទៃទៀតបានឃើញនិងវាយតំលៃខ្ពស់ថាសមាជិករបស់គណបក្សប្រជាជនកម្ពុជាគឺមានភាពថ្លៃថ្នូរសមរម្យទាំងពាក្យសំដី អាកប្បកិរិយានិងការខិតខំប្រឹងប្រែងបំពេញការងារទាំងឡាយក៏ដូចជាការសិក្សារៀនសូត្រ ចេះជួយយកអាសារមិត្តភក្រ្តនៅពេលជួបទុក្ខលំបាក និងចេះជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយត្រូវស្ទុះស្ទារខិតខំបំពេញនូវបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទោះនៅទីណាក្តី។នេះជាស្នាដៃគំរូដែលសមាជិកសមាជិកាគណបក្សត្រូវធ្វើអោយបាននូវកិច្ចការដ៏មានសារសំខាន់នេះ។ជាមួយនេះសមាជិកគណបក្សប្រជាជនកម្ពុជាត្រូវមានភារកិច្ចចំបងនៅពេលដែលគណកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្តល់ឱកាសបើកអោយចុះឈ្មោះគឺសូមអោយសមាជិកបក្សចុះឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរបស់គ ជ ប ដែលនេះជាភារកិច្ចដ៏សំខាន់ដើម្បីអោយសមាជិកម្នាក់មានសន្លឹកឆ្នោតមួយសន្លឹកគាំទ្រដល់គណបក្សប្រជាជនកម្ពុជានោះទើបសាកសមថាយើងជាសមាជិកគណបក្សពិតប្រាកដ។ម្យ៉ាងទៀតសូមអោយសមាជិកទាំងអស់ជួយជំរុញផ្តល់សំលេងគាំទ្រតាមរយះការណែនាំសមាជិកដទៃទៀតរឺមិត្តភក្រ្ត និងក្រុមគ្រួសាររបស់ខ្លួនអោយផ្តល់សំលេងឆ្នោតមួយសន្លឹកដើម្បីអោយពួកគាត់បានបំពេញភារកិច្ចជូនគណបក្សប្រជាជនកម្ពុជា។សមាជិកទាំងអស់ត្រូវមានឆន្ទះគាំទ្រដោយស្មគ្រចិត្តនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា គាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីដោយដើរតាមនិងជឿជាក់លើសម្តេចតេជោក្នុងការនាំនាវាកម្ពុជាបោះជំហានទៅមុខប្រកបដោយវឌ្ឍនភាព ភាពរីកចំរើននិងសន្តិភាព និងគាំទ្របេក្ខភាពជានាយករដ្ឋមន្រ្តីរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅអាណត្តិក្រោយៗទៀត។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner