មនុស្សស្លាប់៣៥នាក់ និង៤៨នាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យសពមេទ័ពកំពូលអុីរ៉ង់
អត្ថបទដោយ៖
Kien Sereyvuth
អុីរ៉ង់៖ ហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យសពមេទ័ពកំពូលមួយរូបនៃកងកម្លាំងការពារជាតិអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី បានបណ្តាលអោយស្លាប់មនុស្ស៣៥នាក់ និង៤៨នាក់ទៀតរងរបួស ។
ដោយសារតែពិធីបុណ្យសពនៅក្នុងរដ្ឋធានីតេហេរ៉ង់ មានសភាពណែនណាន់តាន់តាប់ខ្លាំងពេកនោះ ទើបការធ្វើដំណើរមានការលំបាក ហើយឈានទៅដល់ការកើតមាន ហេតុការណ៍រត់ប្រជាន់លើគ្នា នៅពេលមឈូសលោកមេទ័ព ត្រូវដង្ហែទៅរកកន្លែងបញ្ចុះនោះ ។
ជុំវិញគ្រោះថ្នាក់នេះដែរ ក៏បានធ្វើអោយពិធីបញ្ចុះសពលោក សូឡៃមេនី ត្រូវបានពន្យារពេលសិន ហើយការកំណត់ថ្មីនឹងត្រូវប្រកាសនាពេលក្រោយទៀត។
សូមជម្រាបថា ពិធីបុណ្យសពលោកមេទ័ពអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ក្នុងរដ្ឋធានីតេហេរ៉ង់ ត្រូវបានចូលរួមដោយប្រជាជនអ៊ីរ៉ង់យ៉ាងច្រើនកកុញ ជាហេតុធ្វើឲ្យពិធីទាំងមូល ពិបាកក្នុងការ រក្សារបៀបរៀបរយ ៕



