ប្រមុខការពារជាតិសិង្ហបុរី៖ សហរដ្ឋអាមេរិកគួរតែនៅអោយឆ្ងាយពីការប្រឈមមុខជាមួយចិនពាក់ព័ន្ធនឹងរឿងតៃវ៉ាន់

សិង្ហបុរី សហរដ្ឋអាមេរិកគួរតែស្ថិតនៅអោយឆ្ងាយបំផុតពីការចូលទៅប្រឈមមុខដោយផ្ទាល់ជាមួយចិន ទាក់ទិននឹងបញ្ហាកោះតៃវ៉ាន់ ដោយសារតែការគណនាស្ថានការណ៍ខុស អាចនឹងកើតមានឡើងគ្រប់ពេលវេលា។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក ង អេង ហេន។

លោក ង អេង ហេន បានថ្លែងនៅក្នុងកិច្ចសន្ទនាជាមួយលោក ចូសិព សាមូអ៊ែល នីយេ សហប្រធានរៀបចំវេទិកាសន្តិសុខ អាស្ពែន (ASF) ថា តៃវ៉ាន់មានភាពជ្រាលជ្រៅនៃការដឹកនាំនយោបាយតាមច្បាប់របស់ខ្លួន ពីសំណាក់មេដឹកនាំគណបក្សកាន់អំណាច និងស្ថិតក្នុងខ្សែបន្ទាត់ក្រហមដ៏ជ្រាលជ្រៅមួយ។ លោកអាចគិតថា គ្មានសេណារីយ៉ូដែលបង្ហាញអំពីអ្នកឈ្នះនោះទេ ប្រសិនបើមានការប្រឈមមុខដាក់គ្នាជាក់ស្តែងទៅលើបញ្ហាកោះតៃវ៉ាន់។ ហេតុដូច្នេះក្នុងនាមជារដ្ឋមន្ត្រីការពារជាតិសិង្ហបុរី សូមណែនាំអោយសហរដ្ឋអាមេរិកស្ថិតនៅអោយឆ្ងាយបំផុតពីបញ្ហានេះ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយបែបនេះរបស់លោក ង អេង ហេន ត្រូវបានធ្វើឡើងនៅក្នុងឱកាសនៃវេទិកាសន្តិសុខ អាស្ពែន (ASF) លើកទី១២ ដែលកំពុងប្រារព្ធឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ វេទិកានេះ គឺជាសន្និសីទនយោបាយការបរទេស និងសន្តិសុខប្រចាំឆ្នាំមួយ ដែលមានមេដឹកនាំ និងតួអង្គសំខាន់ៗក្នុងសហគមន៍វិស័យការពារជាតិចូលរួម ហើយសិង្ហបុរីក៏បានបង្ហាញអំពីទស្សនវិស័យរបស់ខ្លួននៅក្នុងកម្មវិធីនោះផងដែរ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner