នគរបាលចាប់ខ្លួនជនជាតិតៃវ៉ាន់ប្រុសស្រី២នាក់ ពាក់ព័ន្ធករណីរក្សាទុកសារធាតុផ្សំគីមីកែច្នៃ និងប្រើប្រាស់សារធាតុញៀន
ភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិតៃវ៉ាន់ ប្រុសម្នាក់ ស្រីម្នាក់ ជាបន្តបន្ទាប់ ពាក់ពន្ធ័ករណីរក្សាទុក សារធាតុផ្សំគីមីកែច្នៃ និងប្រើប្រាស់សារធាតុញៀន ដោយម្នាក់ ចាប់បាននៅថ្ងៃទី៥ មករា និងម្នាក់ទៀតចាប់បាននៅថ្ងៃទី៦ មករា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលថ្ងៃទី៥ មករា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីយប់ នៅចំណុចផ្ទះជួលលេខ៥៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានជនសង្ស័យ ឈ្មោះ លី តាយឈាវ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរបើកអ៊ីនធឺណេត ស្នាក់នៅក្នុងផ្ទះជួលលេខ៥៨ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បាត់លិខិតឆ្លងដែនលេខ ។

លុះដល់នៅថ្ងៃទី៦ មករា ឆ្នាំ២០២០ វេលាម៉ោង១និង៣០នាទីរសៀល អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន ស្រាវជ្រាវបន្តឃាត់ខ្លួនជនសង្ស័យ បន្ថែមម្នាក់ទៀត ឈ្មោះ ស៊ី អាយអី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួលលេខ៥៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ 316254263 ពាក់ព័ន្ធករណីរក្សាទុក សារធាតុផ្សំគីមីកែច្នៃ និងប្រើប្រាស់សារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ក្រោយឃាត់ខ្លួន កម្លាំងនគរបាលបានដកហូត អាវុធខ្លី២ដើម (ទី១ ម៉ាកZORAKIM906 ពណ៌ខ្មៅ លាយទឹកប្រាក់ លេខ០០០១៣០៧ , ទី២ម៉ាកឡុកអីទ្រីស លេខPAD529 ពណ៌ខ្មៅ , បង់២គ្រាប់១៨គ្រាប់ , សំបកគ្រាប់៣៥គ្រាប់ , លិខិតឆ្លងដែន០៤ , ម្ស៉ៅសថ្លា ៤៨ដប់ជ័យ , ថ្នាំគ្រាប់ពណ៌ក្រហម ៥គ្រាប់ , ក្រាមសថ្លា ១កូនថង់តូច , ម្ស៉ៅម៉ដ្ឋពណ៌ស១កញ្ចប់តូច , ម្ស៉ៅពណ៌ក្រាមសថ្លា ៣០៧ដបតូច ,ថ្នាំគ្រាប់ពណ៌ទឹកក្រូច១៥ក្រាប់, ម្ស៉ៅពណ៌ទឹកដោះគោកន្លះដបជ័យ , ម្ស៉ៅម៉ដ្ឋពណ៌ទឹកក្រូចកន្លះថង់ធំ , ម្ស៉ៅម៉ដ្ឋពណ៌ទឹកដោះគោ១ថង់ធំ និងសម្ភារៈមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យនេះ ជនសង្ស័យរួមទាំងវត្ថុតាងខាងលើកំពុងឃាត់ឃាំងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ