នគរបាលខណ្ឌសែនសុខបញ្ជូនខ្លួនជនសង្ស័យ ៦នាក់ ទៅតុលាការ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៦នាក់ ត្រូវបាននគរបាលខណ្ឌសែនសុខ បញ្ជូនខ្លួន ទៅតុលាការដើម្បីឲ្យព្រះរាជអាជ្ញា ចោទសួរ និង ដាក់បន្ទុកនៅ ថ្ងៃទី ៧ខែមករា ឆ្នាំ ២០២០ក្នុង សំណុំរឿង បទល្មើស ពាក់ព័ន្ធ ករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ ទាំង ៦នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ។
សមត្ថកិច្ចនគរបាល បានបន្តទៀតថា ក្រោយពី កម្លាំងជំនាញ ប៉ុស្តិ៍បង្ក្រាប ចាប់ខ្លួនបាន នាំទៅសាកសួរនៅ ផ្នែកជំនាញតាមនីតិវិធី រហូតដល់ ថ្ងៃទី ៧ខែមករាឆ្នាំ២០២០នេះ ត្រូវបានបញ្ជូន ខ្លួនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕ធ.ដ
