កម្ពុជារៀបចំកីឡារត់ម៉ារ៉ាតុងសាឡើងវិញក្រោយការអាក់ខានច្រើនលើក (Video Inside)
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ដែលខកខានច្រើនលើកមកហើយនោះ បានរៀបចំធ្វើសាជាថ្មីវិញហើយ ក្រោយកម្ពុជាបានបើកប្រទេសសាជាថ្មីកាលពីដើមខែវិច្ឆិកានេះមក។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន ជួនដំណឹងការរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦ នៅតំបន់អង្គរខេត្តសៀបរាប ដែលគ្រោង នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី១៩ ខែធ្នូ ឆ្នាំ២០២១ ដោយកំណត់អ្នកចួលរួមចំនួនត្រឹម ២ពាន់៥០០នាក់ ព្រមទាំង កំណត់ជាគោលការណ៍នូវលក្ខខណ្ឌវិធានសុវត្ថិភាពផងដែរ។
សេចក្តីជូនដំណឹងថ្ងៃទី២ ខែវិច្ឆិកាបានសរសេរថា អ្នកចូលរួមរត់ប្រណាំងទាំង២ពាន់៥០០នាក់ នឹងកំណត់យកតែប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលស្នាក់ នៅកម្ពុជាតែប៉ុណ្ណោះ។ អត្តពលិករត់ប្រណាំងនោះទៀត គឺជាអ្នកបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចរាល់, និង ពួកគេ ត្រូវរៀបចំធ្វើតេស្តរហ័សសិន មុនចូលទីលានរត់ប្រណាំង, ចំណែកការរត់ក៏ត្រូវរក្សាគម្លាត ១ម៉ែត្រកន្លះ ពីគ្នា
ដោយតម្រៀបជាជួរវែង តែរត់តាមក្រុមចម្ងាយផ្លូវ ដែលបានកំណត់។ មុនចេញដំណើរត្រូវពាក់ម៉ាសរហូត ដល់រយៈចម្ងាយ ២០០ម៉ែត្រ ទើបអនុញ្ញាតឲ្យដោះម៉ាសចេញ។ ការថែទាំងសុខភាព និងប្រព័ន្ធរក្សាសុវត្ថិភាព ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងតឹងរឹងបំផុតផងដែរ៕