ថៃសម្រេចការចាក់វ៉ាក់សាំង ជិត៨០លានដូសហើយ
វ៉ាក់សាំងកូវីដ ប្រមាណ៧៨លានដូសត្រូវបានចាក់ជូនសាធារណជននៅប្រទេសថៃ ហើយចំនួននេះនឹងកើនដល់៨០លានដូស អំឡុងពេលប៉ុន្មានថ្ងៃទៀត នេះបើតាមក្រសួងសុខាភិបាលថៃ ប្រកាសនាព្រឹកថ្ងៃទី៦ វិច្ឆិកា នេះ។
ប្រភពថា ក្នុងចំណោមនេះ មាន៤៣.៤លានដូសត្រូវបានចាក់ជាដូសទី១ ស្មើនឹង៦០ភាគរយនៃចំនួនប្រជាជនសរុប ហើយ ៣៥.៤ភាគរយសម្រាប់ការចាក់ដូសទី២ ខណៈ៣.៥ភាគរយ សម្រាប់ការចាក់ដូសទី៣។
ក្នុងចំណោមវ៉ាក់សាំងទាំងនេះ ប្រភេទ AstraZeneca មាន២៤.៥លានដូស ស៊ីណូវ៉ាក់ ១២.៧លានដូស ហើយស៊ីណូហ្វាមនិង Pfizer មាន៦.៥លានដូស៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ