ពលករខ្មែរលួចឆ្លងដែនដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន៧២នាក់ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាសម្របសម្រួលដេីម្បីបញ្ជូនត្រឡប់មកកម្ពុជាវិញ

នៅរសៀលថ្ងៃទី ០៤ និងព្រឹកថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន៧២នាក់ (ប្រុស៣៦ នាក់)នៅពីរចំណុចផ្សេងៗគ្នា។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្ថានអគ្គកុងស៊ុលកម្ពុជាបានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញនៅរសៀលថ្ងៃទី៥ ខែវិច្ឆិកានេះ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។ ដោយ៖ សួង ពិសិដ្ឋ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner