អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៥០លាន៦១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៥លាន៦ម៉ឺននាក់ និងជាសះស្បើយ២២៦លាន៨៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៥០លាន៦១ម៉ឺន៤៥២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៦ម៉ឺន៤ពាន់៥៨៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២២៦លាន៨៤ម៉ឺន១ពាន់៧៩៧នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៧លាន៣៣ម៉ឺន៦ពាន់៥៧៧នាក់ ស្លាប់ចំនួន៧៧ម៉ឺន៥ពាន់២១៨នាក់ និងជាសះស្បើយចំនួន៣៧លាន៣៣ម៉ឺន២ពាន់៩៤៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៣៦ម៉ឺន៦ពាន់៦១៤នាក់ ស្លាប់៤៦ម៉ឺន១ពាន់៤៣នាក់ និងជាសះស្បើយ៣៣លាន៧៥ម៉ឺន៣ពាន់៤៨៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៨៨ម៉ឺន៤៣៩នាក់ ស្លាប់ចំនួន៦០ម៉ឺន៩ពាន់៤៨៤នាក់ និងជាសះស្បើយ២១លាន៦ម៉ឺន៩ពាន់៧៩៤នាក់ ៕ ប្រភព៖ worldometers
