ខ្សែការពារស្តាំក្រុមជម្រើសជាតិអង់គ្លេស Reece James បង្ហាញ​ទម្រង់​លេង​ល្អបំផុត នៅរដូវកាលនេះ

ខ្សែការពារស្តាំរបស់ក្រុមជម្រើសជាតិអង់គ្លេស Reece James ជឿជាក់ថាខ្លួនស្ថិតក្នុងទម្រង់ដ៏ល្អបំផុតនៃអាជីពបាល់ទាត់ មុនពេលការប្រកួតជម្រុះ World Cup នៅខែនេះជាមួយអាល់បានី និង សាន ម៉ារីណូ ។


James មានទម្រង់លេងគួរឱ្យចាប់អារម្មណ៍សម្រាប់ Chelsea ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣ ដងក្នុងការប្រកួត Premier League ចំនួន ៨ប្រកួត ។ កីឡាករវ័យ ២១ឆ្នាំរូបនេះបច្ចុប្បន្នជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹបតោខៀវ គ្រប់ការប្រកួតទាំងអស់ ហើយថ្មីៗនេះបានឈរនៅលើកំពូលតារាង Sky Sports Power Rankings ចុងក្រោយបំផុតសម្រាប់កីឡាករដែលមានទម្រង់លេងច្រើនជាងគេរបស់លីក នាំមុខ Emile Smith Rowe និង Mohamed Salah ។

នៅពេលសួរអំពីទម្រង់លេង ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ James បាននិយាយថា “ខ្ញុំចង់និយាយនៅពេលនេះ នេះប្រហែលជាល្អបំផុតដែលខ្ញុំបានលេង ហើយលទ្ធផល និងការប្រកួតថ្មីៗក៏ប្រហែលជាបានបង្ហាញផងដែរ។ “ក្រុមរបស់យើងដំណើរការបានល្អ ហើយយើងកំពុងបង្កើតឱកាសជាច្រើន ដូច្នេះច្បាស់ណាស់ថាបានជួយ ហើយយើងមានកីឡាករល្អៗនៅជុំវិញយើង៕

ប្រភព ៖ Sky Sport

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner