វៀតណាមបានវ៉ាក់សាំងអាមេរិក ជិត៣លានដូសទៀត
សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងកូវីដ ជិត៣លានដូសទៀត ដល់ប្រទេសវៀតណាម តាមរយៈរយៈយន្តការកូវ៉ាក់ នេះបើតាមស្ថានទូតអាមេរិកប្រចាំវៀតណាមបញ្ជាក់ នាថ្ងៃទី៩ វិច្ឆិកា ម្សិលមិញ។
ស្ថានទូតបញ្ជាក់ថា នាប៉ុន្មានថ្ងៃមកនេះ វ៉ាក់សាំងអាមេរិកប្រភេទ Pfizer ២.៨លានដូស ត្រូវបានបញ្ជូនទៅដល់ប្រទេសវៀតណាម។
មកទល់ពេលនេះ វៀតណាមទទួលបានវ៉ាក់សាំងពីអាមេរិក ជាង១៥លានដូសហើយ។ ក្រៅពីវ៉ាក់សាំង អាមេរិកក៏បានផ្តល់ជំនួយជាសម្ភារៈបរិក្ខាពេទ្យជាច្រើនទៀតផងដែរ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ