សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ត្រៀម២វិញ្ញាសា ល្បងសមត្ថភាពនៅព្រីស៊ីហ្គេម មុនចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម

លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានបញ្ជាក់ថា សហព័ន្ធគ្រោងបញ្ជូនអត្តពលិកឆ្នើម លើ២វិញ្ញា ល្បងសមត្ថភាព នៅព្រីស៊ីហ្គេម ប្រទេសវៀតណាម នាដើមខែមករា ឆ្នាំ២០២២ មុនចូលរួមប្រជែងដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នាអំឡុងខែឧសភា ឆ្នាំ២០២២ ដែលប្រទេសវៀតណាមម្ចាស់ផ្ទះ ។


លោក អគ្គលេខាធិការ បញ្ជាក់ថា វិញ្ញាសាចំនួន២ ដែលសហព័ន្ធគ្រោងបញ្ជូនចូលរួមនោះ មានទី១វិញ្ញាសា League Legends wild Rift និងវិញ្ញាសាទី២ PUB G Mobile ដែលវិញ្ញាសាទាំងពីរខាងលើនេះ នឹងត្រូវចំរាញ់អត្តពលិកឆ្នើមចេញពីការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិចថ្នាក់ជាតិ នានៅចុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។


អគ្គលេខាធិការ ខាងលើ ពន្យល់ថា ការបញ្ជូនអត្តពលិកចូលរួមព្រីស៊ីហ្គេម នៅប្រទេសវៀតណាមន វាបានផ្តល់អត្ថប្រយោជន៍ច្រើន ក្នុងការពង្រឹងសមត្ថភាព ត្រៀមប្រជែងដោយគុណភាព ស៊ីហ្គេម នៅវៀតណាម ពីព្រោះឆ្លងកាត់ការប្រកួតតេសក្នុងស្រុក នឹងធ្វើអត្តពលិកអាចស្វែងយល់ពីចំនុចខ្វះខាត ដើម្បីពង្រឹងអភិវឌ្ឍសមត្ថភាព សម្រាប់ពីការប្រកួតកម្រិតអន្តរជាតិ ។


សូមបញ្ជាក់ថា សម្រាប់ព្រឹត្កិការណ៍ ព្រីស៊ីហ្គេម នៅវៀតណាម គ្រោងនឹងដំណើរការប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី២ ខែមករា ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ដោយប្រកួតលើ៣វិញ្ញាសា មានវិញ្ញាសា League Legends wild Rift , PUB G Mobile និង វិញ្ញាសា WALORANT ខណៈដែលកម្ពុជាគ្រោងបញ្ជូន២វិញ្ញាសា គឺ វិញ្ញាសា League Legends wild Rift និងPUB G Mobile ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner