កម្មការិនីដែលមានផ្ទៃពោះចំនួន ៧៤នាក់ នៅក្រុងបូកគោ បានទទួលអំណោយពី ឯកឧត្តម អភិបាលខេត្តកំពត

ព្រឹកថ្ងៃពុធ ៦កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឃីមីហ្គាមេន ដែលមានកម្មករ និយោជិតចំនួន ២.២៥៤នាក់ ស្រី ១.៨៨៦នាក់ ក្នុងនោះអ្នកមានផ្ទៃពោះចំនួន ៦៤នាក់ និងរោងចក្រ ជី អាយ អេ ដែលមានកម្មករសរុបចំនួន ៤១៨នាក់ ស្រីចំនួន ៣២៧នាក់ ក្នុងនោះអ្នកមានផ្ទៃពោះ ១០នាក់ ។

ឯកឧត្តមអភិបាលខេត្ត បានចែកសម្ភារៈ និងថវិកាមួយចំនួនដល់ក្មួយៗកម្មការិនីដែលមានផ្ទៃពោះចំនួន ៧៤នាក់ ដោយម្នាក់ៗទទួលបានសារ៉ុងចំនួន ០៣ និងថវិកា ១០ម៉ឺនរៀល ។ សូមជម្រាបថា រោងចក្រឃីមីហ្គាមេន មានផ្ទៃដីសរុបចំនួន ១៦.០០០ម៉ែត្រការ៉េ អគារផលិតកម្មមានចំនួន ០៤អគារ សកម្មភាពផលិត លីអូរ មានទីតាំងស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ សកម្មភាពនាំចេញទៅប្រទេសអូស្ត្រាលី បារាំង អេស្ប៉ាញ និងចក្រភពអង់គ្លេស ។

ចំពោះរោងចក្រ ជី អាយ អេ មានផ្ទៃដីសរុប ៤.៧០០ម៉ែត្រការ៉េ អគារផលិតកម្មមានចំនួន ០២អគារ សកម្មភាពផលិត ផុងអាវយឺត មានទីតាំងស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ សកម្មភាពនាំចេញទៅរាជធានីភ្នំពេញ ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner