រដ្ឋមន្រ្តីក្រសួងអប់រំបញ្ជាក់ថាគ្រូបង្រៀនគឺឆ្អឹងខ្នងដ៍សំខាន់សំរាប់អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា
នេៈជាការលើកឡើងរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡានៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់មន្រ្តីក្រសួងអប់រំយុវជននិងកីឡាបុគ្គលិកគ្រូបង្រៀនអប់រំរាជធានីភ្នំពេញនារសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២០នៅវិទ្យាស្ថានជាតិអប់រំ។
ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុនបានលើកឡើងទៀតថា
គ្រឿងឥស្សរិយសការងារនិងបំពាក់មេដាយបានផ្តល់ជូនបុគ្គលិក លោកគ្រូអ្នកគ្រូក្នុងមន្ទីរអបរំរាជធានីភ្នំពេញ ដែលមានស្នដៃល្អ ដែលបានខិតខំបំពេញការ
ងារ តាមតួនាទីនិងភារកិច្ចនិងការទទូខុសត្រូវខ្ពស់ប្រកបដោក្រមសីលធម័ មនស្សកាវិជ្ជាជីវៈខ្ពស់ក៍ដូចជាការចូលរួមលើកកម្ពស់ក្នុងវិស័យអប់រំជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនៅយុទ្ធសាស្រ្តកំណែទំរង់ស៊ីជំរៅវិស័យអប់រំយុវជននិងកីឡា អោយទទូលបានជោគជ័យនាពេលកន្លងមក។ ដោយមើលឃើញនៅស្នាដៃនិងលទ្ធផលការងារនិងផ្លែផ្កានេៈហើយទើបរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រៈរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់គឿងឥស្សរិយសនិងបំពាក់មេដាយការងារ លើក ទឹកចិត្តដែលមានស្នាដៃចំនួនជាង៨០០នាក់ស្រី៤៨១នាក់ ។
ឯកឧត្តម បណ្ឌិត្យសភាចារ្យ ហង់ជួនណា រ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡាបានថ្លែងអំណរគុណថ្នាក់ដឹកនាំមន្ទីរអប់រំរាជធនីភ្នំពេញ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ យ៉ាងសកម្មក្នុងការអនុវត្តនូវភារកិច្ចសំរាប់ជួយគាទ្រដល់វិស័យអប់ំនៅកម្ពុជាអោយទទូលបានលទ្ធផលដ៍ល្អប្រសើរបែបនេៈ។