បង្កើត គណៈកម្មការធ្វើកោសល្យវិច័យអគារបាក់រលំ, រកឃើញជនរងគ្រោះ ចំនួន ២៥នាក់ ស្លាប់ ៧នាក់

អត្ថបទដោយ៖
Kien Sereyvuth

 កែប ៖ ករណីបាក់រលំអគារនៅខេត្តកែបគិតត្រឹមម៉ោង ៥ព្រឹក រកឃើញជនរងគ្រោះចំនួន ២៥នាក់ ស្លាប់ ៧នាក់ ។ ពាក់ព័ន្ធ ករណីនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើត គណៈកម្មការធ្វើកោសល្យវិច័យអគារ របស់ឈ្មោះ ឯក សារុន និង ប្រពន្ធ ឈ្មោះ ឈីវ សុធី ដែលបានបាក់រលំនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅ ភូមិកែប សង្កាត់ កែបក្រុងកែប ខេត្តកែប ។

 គណៈកម្មការធ្វើកោសល្យវិច័យ អគាររលំនៅខេត្តកែប ដែលមានលោក ទេព ធន រដ្ឋលេខាធិការជាប្រធាន និង លោក ប៊ិន សម្បត្តិ ថារ័ត្ន អនុរដ្ឋលេខាធិការ ជាអនុប្រធាន រួមជាមួយនឹង សមាជិកចំនួនរូបទៀត ។

គណៈកម្មការធ្វើកោសល្យវិច័យអគារនេះធ្វើកោសល្យវិច័យអគាររបស់ ឈ្មោះ ឯក សារុន និង ប្រពន្ធឈ្មោះ ឈី វសុធី ដែល បានបាក់រលំនៅ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។ ត្រួតពិនិត្យ គុណសម្បត្តិរបស់ អ្នក សាងសង់ធ្វើរបាយការណ៍ លទ្ធផលជូនក្រសួងបំពេញភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន ។

 បើតាម របាយការណ៍របស់មន្ត្រីនគរបាលបានឲ្យដឹងថារហូតដល់ម៉ោង ៥ ព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ២០២០ នេះក្រុមអ្នក ជួយសង្គ្រោះចម្រុះបានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់ ៧ជាន់រលំបាក់នៅ ខេត្តកែបចំនួន ២៥នាក់ ហើយ ដែលក្នុងនោះមានជនរងគ្រោះ ៧ នាក់ បានស្លាប់អ្នកនៅរស់រានមានជីវិត ១៨នាក់ ។

 សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រី អញ្ជើញដល់ មន្ទីរពេទ្យខេត្ត កែប ដើម្បីសួរ សុខទុក្ខជនរងគ្រោះ នាម៉ោង ១១យប់ ថ្ងៃទី ៣ ខែ មករា ឆ្នាំ២០២០ នេះ ក្នុងករណី គ្រោះមហន្តរាយ បាក់រលំអាគារ កំពុងសាងសង់ នាខេត្ត កែប ។

 នៅម៉ោង២ និង ២៥ នាទី ឈានដល់ ព្រឹកថ្ងៃទី ៤ មករា ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកំពុងរង់ចាំ ក្រុមសង្គ្រោះបន្ទាន់ដែលកំពុងកាត់ផ្ទាំងបេតុង និងកាត់សសៃដែក ដើម្បី ជួយសង្គ្រោះជីវិតបងប្អូនប្រជាពលរដ្ឋដែលត្រូវបានអគារ កម្ពស់ ៧ជាន់ បាក់រលំសង្កត់ កាលពី ថ្ងៃទី ៣ មករា ។ នៅកន្លែងដែលកំពុងគាស់កាយ នេះគឺមានឮសំឡេងអ្នករងគ្រោះស្រែក ពី ខាងក្នុងដែលមានគ្នាចំនួន ៤នាក់ នៅរស់រានមានជីវិតនៅឡើយ ។

 សម្តេចតេជោ ហ៊ុន សែន មិនបានគិតពីការនឿយហត់សូម្បីបន្តិចណាឡើយគឺខិតខំដើម្បី ជួយសង្គ្រោះជីវិតបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ។

 ករណីរលំបាក់អគារកម្ពស់​ ៧ជាន់ ថ្មីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថាមានជនរងគ្រោះ ប្រមាណ ៣០នាក់ ដែលជាអ្នកម៉ៅការ និង កម្មករសំណង់ ដែលកប់នៅក្នុងនេះ ។ អគារនេះត្រូវបានសាងសង់រួចរាល់ប្រមាណជា ៩០ ភាគរយហើយ ដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់ ។

 ប្រតិបត្តិការរុករកជនរងគ្រោះមានការចូលរួម ដោយកម្លាំងចម្រុះដែលក្នុងនោះមានអាជ្ញាធរកងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាន ផងដែរ ។

 នេះជាឧបទ្ទវហេតុរលំអគារលើកដំបូងក្នុងឆ្នាំ ២០២០ នេះ ខណៈដែលឆ្នាំ២០១៩ ក៏មានករណីរលំបាក់អគារកម្ពស់ ៧ជាន់ នៅ ខេត្តព្រះសីហនុ កាលពីខែមិថុនា បណ្តាលឱ្យមានមនុស្សស្លាប់២៨នាក់ និងរបួស ២៦នាក់ ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner