បង្កើត គណៈកម្មការ ធ្វើ កោសល្យវិច័យ អគារ បាក់ រលំ អគារ , រកឃើញ ជនរងគ្រោះ ចំនួន ២៥ នាក់ ស្លាប់ ៧ នាក់

 កែប ៖ ករណី បាក់ រលំ អគារ នៅ ខេត្ត កែប គិត ត្រឹម ម៉ោង ៥ ព្រឹក រកឃើញ ជនរងគ្រោះ ចំនួន ២៥ នាក់ ស្លាប់ ៧ នាក់ ។ ពាក់ព័ន្ធ ករណីនេះ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចេញ សេចក្ដីសម្រេច ស្ដីពី ការបង្កើត គណៈកម្មការ ធ្វើ កោសល្យវិច័យ អគារ របស់ ឈ្មោះ ឯក សារុន និង ប្រពន្ធ ឈ្មោះ ឈី វ សុធី ដែល បាន បាក់រ លំនៅ ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅ ភូមិ កែប សង្កាត់ កែប ក្រុងកែប ខេត្ត កែប ។  គណៈកម្មការ ធ្វើ កោសល្យវិច័យ អគារ រលំ នៅ ខេត្ត កែប ដែលមាន លោក ទេព ធន រដ្ឋលេខាធិការ ជា ប្រធាន និង លោក ប៊ិន សម្បត្តិ ថា រ័ត្ន អនុរដ្ឋលេខាធិការ ជា អនុប្រធាន រួម ជាមួយនឹង សមាជិក ចំនួន រូប ទៀត ។
គណៈកម្មការ ធ្វើ កោសល្យវិច័យ អគារ នេះ ធ្វើ កោសល្យវិច័យ អគារ របស់ ឈ្មោះ ឯក សារុន និង ប្រពន្ធ ឈ្មោះ ឈី វសុធី ដែល បាន បាក់រ លំនៅ ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅ ភូមិ កែប សង្កាត់ កែប ក្រុងកែប ខេត្ត កែប ។ ត្រួតពិនិត្យ គុណសម្បត្តិ របស់ អ្នក សាងសង់ ធ្វើ របាយការណ៍ លទ្ធផល ជូន ក្រសួង បំពេញភារកិច្ច ផ្សេងទៀត ដែល ថ្នាក់ដឹកនាំ ក្រសួង ប្រគល់ជូន ។
 បើតាម របាយការណ៍រ បស់ មន្ត្រីនគរបាល បាន ឲ្យ ដឹងថា រហូតដល់ ម៉ោង ៥ ព្រឹក ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២០ នេះ ក្រុម អ្នក ជួយសង្គ្រោះ ចម្រុះ បាន រកឃើញ ជនរងគ្រោះ ដែល កប់ នៅក្នុង គំនរ អគារ កម្ពស់ ៧ ជាន់ រលំ បាក់ នៅ ខេត្ត កែប ចំនួន ២៥ នាក់ ហើយ ដែល ក្នុងនោះ មាន ជនរងគ្រោះ ៧ នាក់ បាន ស្លាប់ អ្នក នៅ រស់រានមានជីវិត ១៨ នាក់ ។  សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រី អញ្ជើញ ដល់ មន្ទីរពេទ្យ ខេត្ត កែប ដើម្បី សួរ សុខ ទុក ជនរងគ្រោះ នា ម៉ោង ១១ យប់ ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ នេះ ក្នុងករណី គ្រោះមហន្តរាយ បាក់ រលំ អាគារ កំពុង សាងសង់ នា ខេត្ត កែប ។  នៅ ម៉ោង ២ និង ២៥ នាទី ឈានដល់ ព្រឹក ថ្ងៃទី ៤ មករា ២០២០ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា កំពុង រង់ចាំ ក្រុម សង្គ្រោះបន្ទាន់ ដែល កំពុង កាត់ ផ្ទាំង បេតុង និង កាត់ ស សៃ ដែក ដើម្បី ជួយសង្គ្រោះ ជីវិត បងប្អូន ប្រជាពលរដ្ឋ ដែល ត្រូវបាន អគារ កម្ពស់ ៧ ជាន់ បាក់ រលំ សង្កត់ កាលពី ថ្ងៃទី ៣ មករា ។ នៅ កន្លែង ដែល កំពុង គាស់ កាយ នេះ គឺមាន ឮ សំឡេង អ្នករងគ្រោះ ស្រែក ពី ខាងក្នុង ដែលមាន គ្នា ចំនួន ៤ នាក់ នៅ រស់រានមានជីវិត នៅឡើយ ។  សម្តេច តេ ជោ ហ៊ុន សែន មិនបាន គិតពី ការនឿយហត់ សូម្បី បន្តិច ណា ឡើយ គឺ ខិតខំ ដើម្បី ជួយសង្គ្រោះ ជីវិត បងប្អូន ប្រជាពលរដ្ឋ ឲ្យ បាន ទាន់ពេលវេលា ។
 ករណីរ លំបាក់ អគារ កម្ពស់ ៧ ជាន់ ថ្មី នេះ បាន កើតឡើង នៅវេលា ម៉ោង ប្រមាណ ៤ និង ៣០ នាទី ល្ងាច ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ ហើយ ក្នុង អគារ នេះ ត្រូវបាន គេ សន្និដ្ឋានថា មាន ជនរងគ្រោះ ប្រមាណ ៣០ នាក់ ដែលជា អ្នកម៉ៅការ និង កម្មករសំណង់ ដែល កប់ នៅ ក្នុងនេះ ។ អគារ នេះ ត្រូវបាន សាងសង់ រួចរាល់ ប្រមាណ ជា ៩០ ភាគរយ ហើយ ដែល បាក់ រលំ នៅពេលដែល ចាក់ ប្លង់ សេ ខាងលើ បង្អស់ ។
 ប្រតិបត្តិ ការរុករក ជនរងគ្រោះ មានការ ចូលរួម ដោយ កម្លាំងចម្រុះ ដែល ក្នុងនោះ មាន អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នៅ មូលដ្ឋាន ផងដែរ ។
 នេះ ជា ឧបទ្ទវហេតុ រលំ អគារ លើកដំបូង ក្នុង ឆ្នាំ ២០២០ នេះ ខណៈដែល ឆ្នាំ ២០១៩ ក៏មាន ករណីរ លំបាក់ អគារ កម្ពស់ ៧ ជាន់ នៅ ខេត្ត ព្រះសីហនុ កាលពី ខែមិថុនា បណ្តាលឱ្យមាន មនុស្ស ស្លាប់ ២៨ នាក់ និង របួស ២៦ នាក់ ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner