សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជន ដែលជួយថវិកា ដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារនៅខេត្តកែប
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អរគុណឧកញ៉ា ហ៊ុន តូ និងដៃគូ ដែលជួយថវិកា៥២ម៉ឺនដុល្លារ ដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារនៅខេត្តកែប ដើម្បីជួយដល់ជនរងគ្រោះក្នុងករណីរលំអគារកម្អស់៧ជាន់ នៅខេត្តកែប។សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថ្លែងអំណរគុណដល់ ឧកញ៉ា ហ៊ុន តូ និងដៃគូ ចំពោះការចូលរួមជួយដល់ជនរងគ្រោះដោយករណីរលំអគារនេះផងដែរ។ នេះបើតាមគេហទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន ក្រៅពីឧកញ៉ា ហ៊ុន តូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ ដល់ លោក ហែម សារឿង ដែលបានជួយជាថវិកា ចំនួន២ម៉ឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប។ ក្រោយពីទទួលដំណឹងដ៏សោកសៅភ្លាម លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជួយឧបត្ថម្ភថវិកា ដល់អ្នករងគ្រោះដល់មន្ទីរពេទ្យផងដែរ។
គិតម៉ោង៩៖២០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ ក្នុងនោះជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស១ ស្រី៣នាក់) នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។ អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណជាង ៣០នាក់ ដែលភាគច្រើនជាកម្មករសំណង់៕