កូនស្រីលោក ឌូតឺតេ ទៅចូលបក្សផ្សេង ខណៈការដូរបេក្ខភាពប្រធានាធិបតីហ្វីលីពីននៅមានសុពលភាព
កូនស្រីរបស់លោក ឌូតឺតេ ប្រធានាធិបតីប្រទេសហ្វីលីពីន នៅថ្ងៃទី១១ វិច្ឆិកា ២០២១ បានទៅចូលរួមជាមួយគណបក្សនយោបាយថ្មីមួយ បើតាមមន្ត្រីជាន់ខ្ពស់របស់គណបក្ស ជាការផ្លាស់ប្តូរពីទៅបក្សផ្សេង ស្របពេលនៅសល់ថ្ងៃ សម្រាប់ការដោះដូរបេក្ខភាពប្រធានាធិបតី អាណត្តិថ្មី នេះបើតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA ។
លោកស្រី Sara Duterte-Carpio ក្នុងវ័យ៤៣ឆ្នាំ ក៏បានទើបដកខ្លួនចេញពីបេក្ខភាពជាអភិបាលក្រុង Davao នៅឆ្នាំក្រោយដែរ ហើយលោកស្រីបាននាំមុខសម្លេងស្ទង់មតិ ក្នុងឆ្នាំនេះ ក្នុងបេក្ខភាពជាប្រធានាធិបតី ជាតំណែងដែលលោកស្រីអះអាងដដែលៗថា លោកស្រីគ្មានបំណងទេ។
អ្នកនាំពាក្យគណបក្ស Lakas-CMD បានឲ្យដឹងថា លោកស្រី Duterte-Carpio គឺជាមេដឹកនាំតែងគោរពសន្យា និងពិតជាសាកសម។ តាមពិត គណបក្សនេះបានជ្រើសរើសតំណែងបេក្ខភាពប្រនាធិបតីរូចហើយ ប៉ុន្តែ គណបក្សអាចនៅមានពេលផ្លាស់ប្តូរបាន ព្រោះកាលបរិច្ឆេតចុងក្រោយនៃការតែងតាំងបេក្ខភាពប្រធានាធិបតី គឺនៅថ្ងៃទី១៥ វិច្ឆិកា។
លោក រ៉ូទ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីបច្ចុប្បន្ន វ័យ៧៦ឆ្នាំ មិនអាចឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីនទៀតទេ ដោយសារតែការតម្រូវតាមច្បាប់ ហើយលោកត្រូវផុតអាណត្តិ នៅឆ្នាំ២០២២៕