សម្តេចតេជោ ហ៊ុន សែន នឹងចុះទៅដល់កន្លែងកើតហេតុ ដឹកនាំប្រតិបត្តិការសង្រ្គោះជនរងគ្រោះពីគំនរអគារនៅខេត្តកែបដោយផ្ទាល់ ក្នុងពេលបន្តិចទៀត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងធ្វើដំណើរ ទៅខេត្តកែប ដឹកនាំប្រតិបត្តិការកាយ-រក ជនរងគ្រោះក្នុងគំនរអគារ៧ជាន់ ដែលបាក់រលំនៅខេត្តកែប ។ នេះបើតាម សម្តេចតេជោ ហ៊ុន សែន ដែលបានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «ខ្ញុំនឹងចេញទៅខេត្តកែបនៅពេលបន្តិចទៀតនេះដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករដែលកំពុងជាប់ នៅក្រោមអាគារដែលដួលរលំ»។  នៅវេលាម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ អគារមួយកន្លែងមានកម្ពស់ប្រមាណជា ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំ។ ភ្លាមៗក្រោយពីការកើតហេតុបាក់រលំអគារនៅក្នុងខេត្តកែប ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជិះឧទ្ធម្ភាគចក្រចុះទៅកាន់កន្លែងកើតហេតុ ដើម្បីដឹកនាំបញ្ជាការសង្គ្រោះ។ គេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់រងគ្រោះនៅក្រោមគំនរអគារនោះនៅឡើយទេ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះត្រូវបានពលរដ្ឋដែលនៅក្បែរខាង និង កំលាំងមានសមត្ថកិច្ច កំពុងរួមគ្នាជួយអន្តរគមន៍ អ្នកដែលស្ថិត នៅក្នុង អគារនេះ ភាគ ច្រើនជាជាងសំណង់ ធ្វើការនៅអគារនេះ នៅក្នុងនោះ រួមមានស្ត្រីពោះ និង កូនក្មេង ផ្សេងទៀត ផងដែរ ។ ប្រភពពីពលរដ្ឋតាមបណ្តាញសង្គមជាច្រើន បញ្ជាក់ថា មនុស្សដែលស្ថិតក្រោមអគារប្រហែលជា ជាង៣០នាក់។ គិតមកដល់ពេលនេះ ជនរងគ្រោះ៥នាក់ហើយ ក្រោមអគាររលំនោះ ត្រូវបានគេជួយចេញមកក្រៅជាបន្តបន្ទាប់​។ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅកម្លាំងនគរបាលក្នុងខេត្តកំពត និងកែប រួមគ្នាសង្គ្រោះកម្មករដែលរងគ្រោះនៅក្រោមគំនរអគាររលំនៅក្នុងខេត្តកែប។ លោក នេត សាវឿន បានបញ្ជាឱ្យកម្លាំងផ្តោតលើសង្គ្រោះជីវិតជនរងគ្រោះជាសំខាន់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner