(Update) : ហេតុការណ៍ បាក់អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃ ទី០៣ ខែមករា ឆ្នាំ២០២០នេះ។ អគារនេះត្រូវបានគេអះអាងថា សាងសង់រួចរាល់ប្រមាណជា ៩០ភាគរយហើយ

អត្ថបទដោយ៖
Kien Sereyvuth

ហេតុការណ៍ បាក់អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃ ទី០៣ ខែមករា ឆ្នាំ២០២០នេះ។ អគារនេះត្រូវបានគេអះអាងថា សាងសង់រួចរាល់ប្រមាណជា ៩០ភាគរយហើយ

បើតាមលោកស្នងការនគរបាលខេត្តកែប បានឱ្យដឹងថា អគារនេះបាក់រលំពេលកម្មករកំពុងចាក់ប្លង់សេនៅជាន់ទី៧។ លោកស្នងការ បានឱ្យដឹងដែរថា មានកម្មករប្រមាណជា ៣០នាក់ ស្ថិតនៅក្នុងអគារនេះពេលដួលរំលំនោះ។

មកដល់ម៉ោងនេះ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះកំពុងបើកប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ។ លោកទេសរដ្ឋ គន់ គីម អនុប្រធានទី១អាជ្ញាធរជាតិគ្រប់គ្រងមហន្តរាយ បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីនាំបញ្ជាប្រតិបត្តិការជួយសង្គ្រោះ។

កងកម្លាំងសង្គ្រោះអង្គភាព៧១១ នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ ប្រមាណ៣៥នាក់ ក៏ត្រូវបានបញ្ជូនទៅកាន់កើតហេតុផងដែរ ដើម្បីបើកប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner