សមាជិក សមាជិកា ស.ស.យ.ក ចូលរួមក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១)
សមាជិក សមាជិកា ស.ស.យ.ក. ចូលរួមក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១)ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។
ពិធីពិធីពន្លត់ទៀនជ័យនេះ ស្ថិតក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី តំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។
យើងខ្ញុំទាំងអស់គ្នាសូមចងចាំនូវព្រះរាជបូនីយកិច្ចទាមទារឯករាជ្យជាតិ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវីរ:កុលបុត្រ កុលធីតាកងកម្លាំងប្រដាប់អាវុធនៃកងយោធពលខេមរ:ភូមិន្ទគ្រប់ជំនាន់ដែលបានឆ្លងកាត់នូវដំណាក់កាលធំៗដែលជាប្រវត្តិសាស្ត្រ របស់ប្រទេសជាតិ ការពារមាតុភូមិ សណ្តាប់ធ្នាប់ រួមចំណែកក៏សាងអភិវឌ្ឍន៍ប្រទេសជាតិអោយបានរីកចម្រើនរុងរឿង ក្នុងឯករាជ្យសន្តិភាព និងស្ថេរភាព ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប និងគ្រប់ៗជំនាន់ត្រូវចងចាំពីគំរូវីរភាពដ៏ធំធេងនេះ៕ ដោយ / គ្រី សម្បត្តិ








