អគារមួយកន្លែងមានកម្ពស់ប្រមាណជា ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំ
ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ អគារមួយកន្លែងមានកម្ពស់ប្រមាណជា ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំ។ ភ្លាមៗក្រោយពីការកើតហេតុបាក់រលំអគារនៅក្នុងខេត្តកែប ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជិះឧទ្ធម្ភាគចក្រចុះទៅកាន់កន្លែងកើតហេតុ ដើម្បីដឹកនាំបញ្ជាការសង្គ្រោះ។ គេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់រងគ្រោះនៅក្រោមគំនរអគារនោះនៅឡើយទេ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះត្រូវបានពលរដ្ឋដែលនៅក្បែរខាង និង កំលាំងមានសមត្ថកិច្ច កំពុងរួមគ្នាជួយអន្តរគមន៍ អ្នកដែលស្ថិត នៅក្នុង អគារនេះ ភាគ ច្រើនជាជាងសំណង់ ធ្វើការនៅអគារនេះ នៅក្នុងនោះ រួមមានស្ត្រីពោះ និង កូនក្មេង ផ្សេងទៀត ផងដែរ ។ ប្រភពពីពលរដ្ឋតាមបណ្តាញសង្គមជាច្រើន បញ្ជាក់ថា មនុស្សដែលស្ថិតក្រោមអគារប្រហែលជា ជាង៣០នាក់។ គិតមកដល់ពេលនេះ ជនរងគ្រោះ៥នាក់ហើយ ក្រោមអគាររលំនោះ ត្រូវបានគេជួយចេញមកក្រៅជាបន្តបន្ទាប់៕












