អគារកម្ពស់៧ជាន់ បានបាក់រលំក្នុងខេត្តកែប ខណៈមានកម្មករកំពុងជាប់នៅខាងក្រោមអគារជាច្រើននាក់

 

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ អគារមួយកន្លែងមានកម្ពស់ប្រមាណជា ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំ។ ភ្លាមៗក្រោយពីការកើតហេតុបាក់រលំអគារនៅក្នុងខេត្តកែប ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជិះឧទ្ធម្ភាគចក្រចុះទៅកាន់កន្លែងកើតហេតុ ដើម្បីដឹកនាំបញ្ជាការសង្គ្រោះ។ គេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់រងគ្រោះនៅក្រោមគំនរអគារនោះនៅឡើយទេ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះត្រូវបានពលរដ្ឋដែលនៅក្បែរខាង និង កំលាំងមានសមត្ថកិច្ច កំពុងរួមគ្នាជួយអន្តរគមន៍។ ប្រភពពីពលរដ្ឋតាមបណ្តាញសង្គម បញ្ជាក់ថា មនុស្សដែលស្ថិតក្រោមអគារប្រហែលជា ជាង៣០នាក់ ។គិតមកដល់ពេលនេះ ជនរងគ្រោះ ក្រោមអគាររលំនោះ ត្រូវបានគេជួយចេញមកក្រៅជាបន្តបន្ទាប់៕

 


ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner