ព្រឹទ្ធសភា បានសម្រេចអនុម័តទាំងស្រុងដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់ចំនួន៧ ដោយសម្លេង ៥៨សម្លេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី៤ នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ដើម្បីពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន៧ ដោយមានសមាជិក សមាជិការព្រឹទ្ធសភា ចូលរូមសរុបចំនួន ៥៨រូប នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។

ឯកឧត្តម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ប្រាប់អ្នកសារពត៌មាននៅក្រោយកិច្ច ប្រជុំនេះថា សេចក្ដីព្រាងច្បាប់ចំនួន៧ ដែលត្រូវពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី៤ នេះមានដូចជា៖

១៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់ ការអនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការ គ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ។

២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនហ្គ្រីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាងសង់ ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអានុភាព ២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង ។

៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តី ពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរ ដោយពន្លឺព្រះអាទិត្យអានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ។

៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តី ពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយ ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៦០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង ។

៥-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តី ពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរ ដោយពន្លឺព្រះអាទិត្យអានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់ ។

៦-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តី ពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែន មីនើរ៉ល ខមភេនី លីមីធីត នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ។

៧-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន សេកុង សឺមម័ល ផៅវ័រ ផ្លែន ខមផេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។

ឯកឧត្តម ម៉ម ប៊ុននាង បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំង៧នេះ ត្រូវបានសមាជិក សមាជិការព្រឹទ្ធសភា អនុម័ត គាំទ្រទាំងស្រុងដោយឥតកែប្រែ ដោយសម្លេងសរុបចំនួន ៥៨សម្លេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner