អ្នកទោសម្នាក់ទៀតហើយ ក្នុងចំណោម៧នាក់ ដែលហែកគុករត់ នៅខេត្តស្ទឹងត្រែង ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន, សរុប៥នាក់ដែលចាប់បានមកវិញ
អ្នកទោសម្នាក់ទៀតហើយ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នៅវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈអ្នកទោស២នាក់ផ្សេងទៀត ដែលរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កំពុងបន្ដស្រាវជ្រាវតាមប្រមាញ់យ៉ាងយកចិត្តទុកដាក់។
សមត្ថកិច្ចខេត្ដស្ទឹងត្រែង បានបញ្ជាក់ថា អ្នកទោសដែលត្រូវចាប់ខ្លួនបានមកវិញនេះ ឈ្មោះ ហន វិមាន ជាប់ទោស២៧ឆ្នាំ រឿងលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើទារុណកម្ម និងអំពើឃោឃៅ, អ្នកទោសរូបនេះ ត្រូវចាប់ខ្លួនបានមកវិញ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សូមជម្រាបថា អ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែងចំនួន៧នាក់ បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ គិតមកដល់រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទោស៥នាក់ហើយ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ ខណៈ២នាក់ទៀត នៅបន្ដគេចខ្លួន តែសមត្ថកិច្ចបន្ដយ៉ាងស្រាវយ៉ាងយកចិត្តទុកដាក់៕


