នាយករដ្ឋមន្ត្រីអ៊ីស្រាអែលស្នើសុំអភ័យឯកសិទ្ធិពីសភា ដើម្បីរួចផុតការកាត់ទោសជុំវិញសំណុំរឿងពុករលួយ

អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានសម្រេចចិត្តស្នើសុំអភ័យឯកសិទ្ធិពីសភា ដើម្បីរួចផុតការកាត់ទោសជុំវិញសំណុំរឿងពុករលួយ ។
ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបាននិយាយថា ការស្នើសុំអភ័យឯកសិទ្ធិនេះ នឹងធ្វើឡើងដោយស្របតាមច្បាប់ ព្រមទាំងគោលដៅនៃការបន្តបម្រើអ្នក (ពលរដ្ឋអ៊ីស្រាអែល) និងសម្រាប់អនាគតអ៊ីស្រាអែល ។ ទាក់ទិននឹងការប្រកាសនេះ គូប្រជែងនយោបាយដ៏សំខាន់របស់លោក ណឺតាន់យ៉ាហ៊ូ គឺលោក បែននី ហ្គាន់ បានបញ្ចេញប្រតិកម្មទាំងកំហឹង ហើយបានប្តេជ្ញាថា គណបក្សរបស់លោកនឹងធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ការផ្តល់អភ័យឯកសិទ្ធិនេះ ។
សូមបញ្ជាក់ផងដែរថា មេដឹកនាំដែលកាន់តំណែងយូរជាងគេរបស់អ៊ីស្រាអែលរូបនេះ ត្រូវបានអគ្គរដ្ឋអាជ្ញាចោទប្រកាន់ក្នុងខែវិច្ឆិកា លើបទល្មើសដាច់ដោយឡែកពីគ្នា ដូចជាការទទួលសំណូក កេងបន្លំ និងរំលោភទំនុកចិត្ត ។ យ៉ាងណាមិញ លោក ណឺតាន់យ៉ាហ៊ូ ដែលរងការចោទប្រកាន់ខាងលើនេះ បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរូបលោក ៕

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner