គ្រោះមហន្តរាយទឹកជំនន់នៅឥណ្ឌូណេស៊ី ឆក់យកអាយុជីវិតមនុស្សកើនដល់៣០នាក់
អត្ថបទដោយ៖
Kien Sereyvuth
ឥណ្ឌូណេស៊ី៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់នៅទីក្រុងហ្សាការតា បានបន្តកើនឡើងដល់៣០នាក់ហើយ នេះបើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ។
ទន្ទឹមគ្នា បើតាមការព្យាករណ៍របស់ទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងរហូតដល់ថ្ងៃសៅរ៍សប្តាហ៍នេះ ឬរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ នៅក្នុងទីក្រុងហ្សាការតា ។
គួរបញ្ជាក់ថា ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់ខាងលើ បានធ្វើឱ្យការធ្វើដំណើរក្នុងទីក្រុងមួយនេះត្រូវជួបភាពលំបាកខ្លាំង រីឯនៅតំបន់ជាច្រើនត្រូវកាត់ផ្តាច់ចរន្តថាមពលអគ្គិសនី ។ ជាមួយគ្នានោះ ប្រជាជនឥណ្ឌូណេស៊ីសរុបជាង៦ម៉ឺននាក់ដែលរស់នៅក្នុងទីក្រុងហ្សាការតា ក៏ត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋានរបស់ពួកគេផងដែរ ក្នុងគ្រាដែលផ្ទះសម្បែងរាប់ពាន់ខ្នងបានរងការខូចខាត ៕



