សម្តេចរាជបុត្រីព្រះអនុជ ទទួលបានពានរង្វាន់ One Heart Award និងត្រូវបានតែងតាំងជាអគ្គរាជទូតសុឆ្ឆន្ទៈអន្តរជាតិប្រចាំ AWFF
អត្ថបទដោយ៖
ធី ដា
សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិ មុទិតា ត្រូវបានគណៈកម្មាធិការមហោស្រពភាពយន្តអន្តរជាតិអាស៊ាន ថ្វាយនូវពានរង្វាន់ One Heart Award នាទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ដើម្បីថ្វាយតបនូវការទទួលស្គាល់ចំពោះការងារសប្បុរសធម៌របស់ ព្រះអង្គ សម្រាប់សហគមន៍ និងប្រជាជនខ្វះខាតនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសនៅកំឡុងពេលការផ្ទុះឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ជាសកល មិនតែប៉ុណ្ណោះ សម្តេចព្រះស្ថាបនិកមូលនិធិ ក៏ត្រូវបានតែងតាំងជាឯកអគ្គរាជទូតសុច្ឆន្ទៈអន្តរជាតិប្រចាំ AWFFផងដែរ។

ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

