មានតែ ៤១% ប៉ុណ្ណោះគាំទ្រប្រធានាធិបតីអាមេរិក លោក Joe Biden នៅក្នុងការវាយតម្លៃលើប្រធានាធិបតីរូបនេះ
មានតែ ៤១% ប៉ុណ្ណោះគាំទ្រប្រធានាធិបតីអាមេរិក លោក Joe Biden នៅក្នុងការវាយតម្លៃលើប្រធានាធិបតីរូបនេះ ខណៈដែលទំនុកចិត្តលើរូបលោកនៅតែបន្តធ្លាក់ចុះក្នុងកំឡុងពេលមានវិបត្តិអតិផរណា និងបញ្ហាលើចង្វាក់ផ្គត់ផ្គង់នៅអាមេរិក។
ទិន្នន័យដែលចេញផ្សាយក្រោយជ័យជំនះលើការអនុម័តកញ្ចប់ថវិកាផែនការហេដ្ឋារចនាសម្ព័ន្ធ ១,២ ទ្រីលានដុល្លារ និងការរំពឹងទុកកញ្ចប់ចំណាយសង្គម ១,៧ ទ្រីលានដុល្លារ ធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់គណបក្សប្រជាធិបតេយ្យដែលនៅសល់ពេលតិចជាងមួយឆ្នាំ មុនឈានដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ។
ជាក់ស្ដែង មានតែ ៣៩% នៃអ្នកឆ្លើយតបប៉ុណ្ណោះ ដែលគាំទ្រការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក Biden។ តម្លៃទំនិញប្រើប្រាស់របស់អាមេរិកកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៦,២% ក្នុងខែតុលា ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩០។
រដ្ឋមន្រ្តីរតនាគារ អ្នកស្រី Yellen ស្តីបន្ទោសបញ្ហាកូវីដ១៩ លើបញ្ហាអតិផរណា និងបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ ហើយព្យាករណ៍ថា តម្លៃទំនិញទំនងជានឹងត្រឡប់ទៅធម្មតានៅឆមាសទី២ ក្នុងឆ្នាំក្រោយ ប្រសិនបើអាមេរិកយកឈ្នះជំងឺរាតត្បាតនេះបាន។
ប្រភព៖ The Guardian