ហោរាសាស្ត្រប្រចាំថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្ដុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសី អស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាថ្ងៃដែលមានអំណោយផលបំផុត សម្រាប់ការធ្វើអាជីវកម្ម បោះទុន និងការបង្កើតការងារថ្មីៗ។ អាជីពទាំងនេះរំពឹងថាទទួល បានស្ថានភាពយូរអង្វែង និងមានភាពចម្រើនលូតលាស់កាន់តែប្រសើរ។ សូមព្យាយាម ពង្រីកអាជីវកម្មរបស់អ្នក ឬបទពិសោធន៍ជាមួយកម្មវិធីថ្មីៗដើម្បីបង្កើនប្រាក់ចំណូលរបស់អ្ន ក។ កំរិតហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកក៏អាចមានភាពរីកចម្រើនកាន់តែប្រសើរ។ លើសពីនេះ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការចរចា ពិភាក្សា និងដោះស្រាយបញ្ហាចាស់ថ្មី ទាំងឡាយ ដូច្នេះធ្វើយ៉ាងណាកុំបណ្ដោយពេលវេលាឲ្យកន្លងទៅ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសី លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងថ្ងៃនេះហាក់មានភាពមមាញឹកយ៉ាងខ្លាំ ង។ បើទោះបីជាយ៉ាងណាសូមកុំបោះបង់ចោលការងារ ឬបដិសេធការផ្តល់ជូនលឿនពេក សូមគិតពិចារណាឲ្យបានច្បាស់ ពីព្រោះឱកាសចម្រើនលូតលាស់របស់អ្នកមិនអាចបក ឆ្ងាយពីការខិតខំប្រឹងប្រែងនោះទេ សូមប្ដេជ្ញាចិត្តអនុវត្តការងារឲ្យបានក្នុងកំរិតអតិបរមា នោះអ្នកនឹងអាចទទួលបានផលតបស្នងជាទីគាប់ចិត្តត្រឡប់មកវិញក្នុងពេលឆាប់ៗ។ ទោះបីជាយ៉ាងនេះក្តី សូមរកពេលវេលាសម្រាក និងធ្វើដំណើរកំសាន្តខ្លះទើបល្អ។ ផ្ទុយទៅ វិញ សូមកុំមានការអាក់អន់ព្រោះតែសភាពលំបាកពីខាងក្រៅ អ្វីៗមិនអាក្រក់នោះទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខា ធាតុឈើ ពង្សយក្សស្រី រាសី អស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានដំណើរ ការល្អជាប្រក្រតី ប៉ុន្តែស្ថានភាពខាងក្រៅអាចនឹងជះឥទ្ធិពលខ្លាំងទៅលើការងារ និង ជំហានសម្រាប់គោលដៅ។ ប្រាកដណាស់ដែលលោកអ្នកទទួលបានភាពឆ្លាតវៃ ប៉ុន្តែការអត់ ធ្មត់ និងការស្វែងរកពត៌មានលំអិតអំពីការងារ គឺមានសារសំខាន់បំផុតក្នុងពេលនេះ។ កំហឹង ក្នុងពេលនេះមានសញ្ញាណខ្ពស់ ដូច្នេះសូមមានការអត់ធ្មត់ និងអនុគ្រោះ ធ្វើយ៉ាងណាកុំ បង្កើតកំហុសឲ្យសោះ។ លើសពីនេះភាពមិនច្បាស់លាស់ គួរតែជៀសវាងដាច់ខាត។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានអំណាច និងឥទ្ធិពល ច្រើន ដែលអាចឲ្យអ្នកបំពេញការងារបានងាយស្រួល រហ័ស និងប្រកបទៅដោយជោគជ័ យ។ ប្រសិនបើលោកអ្នកមានបញ្ហានៅសេសសល់ ឬបញ្ហាទាំងឡាយដែលពិបាកដោះ ស្រាយ គួរតែប្រើប្រាស់វេលាថ្ងៃនេះដើម្បីដោះស្រាយ។ ក្នុងពេលនេះលោកអ្នកទទួលបាន ឱកាសច្រើនទាំងនៅក្នុងការិយាល័យ និងនៅក្នុងមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមមានភាព រហ័សរហួន។ ក្នុងនោះសូមចងចាំថា អារម្មណ៍ថប់ ការគិតចង្អៀត និងភាពសង្ស័យបង្អាក់ ផលសម្រេចការងាររបស់អ្នក។

ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសី អស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះអ្នកអាចរងឥទ្ធិពលអាក្រក់ពីមជ្ឈដ្ឋានខាង ក ដូច្នេះប្រការល្អបំផុតសូមស្វែងយល់ឲ្យបានច្បាស់ពីការងាររបស់ខ្លួនឯង ដើម្បីអ្នកអាច មានលទ្ធភាពសម្រប និងដោះស្រាយបញ្ហាបានទាល់ពេលវេលា។ ផ្ទុយទៅវិញ លោកអ្នក មានសេរីភាពក្នុងការបញ្ចេញគំនិតយោបល់របស់ខ្លួនយ៉ាងពេញលេញ ចំពោះទំនាក់ ទំនងក្នុងក្រៅជាមួយមិត្តរួមការងារ និងថ្នាក់លើសូមបង្កើនចំណងមិត្តភាពឡើងវិញ បើមិន ដូច្នេះអ្នកអាចប្រឈមនឹងការបាត់បង់ពត៌មានច្រើន។ លើសពីនេះសូមកែលម្អការតុបតែងខ្លួ ទ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត ក្នុងថ្ងៃនេះជាពេលវេលាដ៏ល្អប្រសើរបំផុត សម្រាប់រាល់កិច្ចការងារទាំងអស់។ លោកអ្នកអាចមានលទ្ធភាពធ្វើឲ្យរាល់ការងារទទួលបាន ផ្លែផ្កា ដូច្នេះសូមកុំមានការព្រួយបារម្ភចំពោះការបង្កើតមុខរបរថ្មី ឬការចាយវាយលុយកាក់ សម្រាប់អាជីព។ ក្នុងពេលនេះលោកអ្នកទទួលបានភាពឆ្លាតវៃ និងអារម្មណ៍ភ្លឺថ្លា ដែលអាច ឲ្យអ្នកធ្វើការសម្រេចចិត្តបានល្អ និងអាចធ្វើឲ្យមនុស្សនៅក្បែរខ្លួនមានទំនុកចិត្តបំផុត។ ក នេះ លោកអ្នកអាចប្រឈមនឹងស្ថានភាពតានតឹងខ្លះជាមួយនឹងអាជ្ញាធរ ដូច្នេះសូមនិយាយ ស្តីដោយការប្រុងប្រយ័ត្ន។

ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាស្រី រាសី អស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរណាស់ សម្រាប់កិច្ចការងារផ្សេងៗ។ លោកអ្នកមានលទ្ធភាព និងសមត្ថភាពពេញលេញដើម្បីដោះ ស្រាយបញ្ហាប្រឈម និងសម្រួលឲ្យការងារទទួលបានទិន្នផលល្អប្រសើរក្នុងរយៈពេលខ្លី។ ក្នុងពេលនេះការធ្វើទំនាក់ទំនងមានសារៈសំខាន់បំផុត លោកអ្នកមិនគួរមានភាពពងើយ កន្តើយ ឬមើលស្រាលស្ថានការណ៍នោះទេ។ ក្នុងនោះដែរ ទំនាក់ទំនងផ្ទាល់ខ្លួនគួរតយក ចិត្តទុកដាក់ ពិសេសជាមួយកុមារ។ ដោយឡែក លោកអ្នកអាចនឹងចូលរួមក្នុងសកម្មភាព ប្រជុំពិភាក្សាមិនបានគ្រោងទុក ដូច្នេះសូមត្រៀមទុកជាមុន។

ឆ្នាំមម
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមម នាមសត្វពពែ ធាតុមាស ពង្សទេវតាសី។ រាសី អស់លោកអ្នកស្រុតចុះ។ ក្នុងថ្ងៃនេះសូមលោកអ្នកមានការប្រុងប្រយ័ត្នខ្ពស់ ក្រែងមានផល រំខានលើការងារ ពិសេសស្ថានភាពហិរញ្ញវត្ថុ។ លោកអ្នកគួរតែរក្សាស្ថានភាពការងារឲ្យនៅ ដដែលសិន ពីព្រោះការផ្លាស់ប្តូរហាក់ពិបាកក្នុងការទទួលបានផល និងបញ្ចៀសពីបញ្ហា បានខ្លាំងណាស់។ ក្នុងរយៈថ្ងៃនេះលោកអ្នកអាចនឹងមានដំណើរចាកចេញសម្រាប់ សកម្មភាពការងារ ដូច្នេះគួរសិក្សាស្វែងយល់ការងារឲ្យបានស៊ីជម្រៅជាមុន។ កុំបោះបង់ ចោលការខិតខំប្រឹងប្រែងគ្រប់កាលទេសទាំងអស់ ពីព្រោះនេះមិនមែនជាពេលវេលាបាក់ ទឹកចិត្តឡើយ។

ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសី អស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម កិច្ចការងាររបស់លោកអ្នកមានដំណើរការល្អ ប្រសើរ។ លោកអ្នកអាចធ្វើការផ្លាស់ប្តូរការងារ បណ្តាក់ទុន ឬធ្វើការចរចាបានផលល្អប្រសើរ ណាស់។ កិច្ចការងាររបស់អ្នកហាក់មិនមានហេតុផលណាមួយបង្ករជាផលលំបាកនោះទេ។ ផ្ទុយទៅវិញ លោកអ្នកកំពុងប្រឈមមុខនឹងបញ្ហាអារម្មណ៍ និងទំនាក់ទំនងផ្ទាល់ខ្លួនទៅវិ ញ។ ភាពមិនសមហេតុផល បញ្ហារឹងស្ទះក្នុងទំនាក់ទំនង អាចកើតមានច្រើន ដូច្នេះសូមមាន ភាពអនុគ្រោះ ហើយគួរមានហេតុផលជានិច្ច។

ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានលាភ សំណាងបំផុត។ លោកអ្នកអាចសម្រេចផលតាមក្តីរំពឹងទុក ចំណែកបញ្ហាតូចធំនឹងមិន អាចមករំខានអ្នកបានឡើយ។ ក្នុងនោះដែរ សូមចាប់អារម្មណ៍នឹងហេតុការណ៍ និងស្ថាន ភាពនៅជុំវិញខ្លួន។ ដើម្បីយល់ដឹងលើករណីនេះ លោកអ្នកត្រូវការការសិក្សាស្រាវជ្រាវច្រើន ឬការធ្វើដំណើរចាកចេញពីស្ថានភាពដដែលៗ។ ក្នុងនោះចំពោះឳកាសដែលមានគេផ្តល់ឲ្យ គួរតែពិនិត្យពិចារណាមុននឹងទទួលយក ប្រយ័ត្នបង្ករទៅជាកង្វល់។ ដោយឡែក សូមលោក អ្នកគិតគូរអំពីការចែករំលែក រួមទាំងអាហារផងដែរ។

ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វ ធាតុដី ពង្សយក្សស្រី រាសី អស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងមានដំណើរការល្អ។ លោកអ្នក មានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងាររបស់ខ្លួន ដូច្នេះមិនចាំបាច់ប្រញាប់ប្រញាល ពេកនោះទេ បើទោះបីជាយ៉ាងណាក៏ដោយ សូមព្យាយាមបញ្ចប់ការងាររបស់ខ្លួនឲ្យបាន អស់ពីលើតុ ដើម្បីកុំឲ្យក្លាយជាមន្ទិលដល់ថ្ងៃបន្ទាប់។ ដោយឡែក លោកអ្នកហាក់ទទួលឥទ្ធិ ពលច្រើនពីមជ្ឈដ្ឋានជុំវិញ ដូច្នេះប្រសិនបើអ្នកមិនចេះគ្រប់គ្រងបានល្អនោះទេ គឺអ្នកនឹង ងាយជួបបញ្ហា។ យកល្អ គួររកពេលសម្រាកកំសាន្ត ស្ដាប់តន្ត្រី និងមើលសៀវភៅដែលខ្លួន ចូលចិត្ត ដើម្បីគ្រប់គ្រងអារម្មណ៍។

ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសី អស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត លោកអ្នកទទួលបានសំណាងច្រើនទាំងផ្នែក សម្ភារៈ និងលុយកាក់។ មិនត្រឹមតែប៉ុណ្ណោះលោកអ្នក មានលទ្ធភាពច្រើនក្នុងការបំពេញភារ កិច្ច ហើយក្នុងនោះភាពជោគជ័យគឺនៅលើផ្លូវរបស់អ្នក។ ទន្ទឹមនឹងនោះ លោកអ្នកមាន មនុស្សជាច្រើនចាំជួយទំនុកបម្រុង ដូច្នេះរាល់ផលលំបាកទាំងឡាយនឹងក្លាយទៅជាងាយ ស្រួលវិញ។ ក្រៅពីនេះ លោកអ្នកនឹងអាចទទួលបានពត៌មានរីករាយជាច្រើនផងដែរ ដូច្នេះ ពេលវេលាថ្ងៃនេះមិនមានអ្វីត្រូវបារម្ភនោះទេ។

ចំណាំៈ
ឆ្នាំទាំង៦ ជូត ថោះ ម្សាញ់ មមី រកា កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាង លុយកាក់ នក ងឱកាសអភិវឌ្ឍន៍ការងារ គឺនឹងកើតឡើងចំពោះលោកអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner