សម្តេចព្រះអនុជត្រូវបានតែងតាំងជាឯកអគ្គរាជទូតសុច្ឆន្ទៈ AWFF ក្រោយទទួលពាន់រង្វាន់ One Heart Award (Video Inside)
សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណ រស្មី ត្រូវបានតែងតាំងពីឯកអគ្គរាជទូតសុច្ឆន្ទៈអន្តរជាតិប្រចាំAWFF Asian World Film Festival បន្ទាប់ពីបានទទួលពានរង្វាន់ One Heart Award។ សម្តេចព្រះ រាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី គឺជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា។ ពិធីទទួលរង្វាន់ និងការតែងតាំងនេះ បានធ្វើនៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។
ព្រះរាជតួនាទីតែងតាំង និងការទទួលពានរង្វាន់នេះ ត្រូវគេបញ្ជាក់ថាដើម្បីថ្វាយតបនូវការទទួលស្គាល់ចំពោះការងារសប្បុរសធម៌របស់ សម្តេចព្រះរាជបុត្រីសម្រាប់សហគមន៍ និងប្រជាជនខ្វះខាតនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមកជាពិសេស នៅអំឡុងពេលការផ្ទុះឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ជាសកល៕