វិស័យសំណង់កម្ពុជារំពឹងងើបឡើងវិញក្រោយការបើកប្រទេសសាជាថ្មី (Video Inside)
មន្រ្តីជាន់ខ្ពស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានថ្លែងវិស័យសំណង់ នឹងងើបឡើងវិញបន្ទាប់ពីកម្ពុជា បានប្រកាសការបើកប្រទេសសាឡើងវិញ។ កម្ពុជាបានប្រកាសបើកប្រទេសសាឡើងវិញនៅថ្ងៃទី១វិច្ឆិកា។ រយៈ ១០ខែដើមឆ្នាំ២០២១នេះ គម្រោងសាងសង់ថ្មីនៃសំណង់នានា មានចំនួនជាង៣ពាន់គម្រោង ជាមួយនឹងការ បណ្តាក់ទុនជិត៥ពាន់លានដុល្លារ។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ឡៅ ទិព្វសីហា ត្រូវបណ្តាញសារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីនៅថ្ងៃច័ន្ធនេះថាក្នុងរយៈពេល១០ខែឆ្នាំ២០២១ មុនពេលដែលកម្ពុជាបានប្រកាសបើកប្រទេសសាឡើងវិញនេះ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានី-ខេត្ត បានផ្តល់លិខិតអនុញ្ញាតសាងសង់សំណង់មានចំនួន ៣ ពាន់៥៩៨ គម្រោង ជាមួយ ផ្ទៃក្រឡាសំណង់សរុបជិត១២លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៤ពាន់៨៧៦ លាន ៨០ម៉ឺនពាន់៨៩៩ដុល្លារ។
ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក ច្រឹក សុខនីម បានថ្លែងថា ក្នុងពេលដែល កម្ពុជាក៏ដូចជាប្រទេសជិតខាង បានបើកប្រទេសសាឡើងវិញនេះ ចរន្តនៃការជួញដូរអចលនទ្រព្យនឹងកើន ឡើងវិញ និងកម្ពុជារំពឹងទទួលបាននូវអ្នកវិនិយោគក្នុងវិស័យសំណង់ និងអចលទ្រព្យបន្ថែមទៀត។លោក ច្រឹក សុខនីម បានថ្លែងរំពឹងថា រយៈពេល៣ទៅ៥ខែទៅមុខទៀត ចំនួនអ្នកវិនិយោគគិននឹងបន្តមកកាន់ព្រះរាជាណា ចក្រកម្ពុជាកាន់តែច្រើន ដូច្នេះកំណើននៃការដោះដូរវិស័យអលចនទ្រព្យនឹងវិលត្រឡប់ទៅរកភាពធម្មតា ក្នុង ពេលខ្លីខាងមុននេះ៕